ប្រធានាធិបតីអាមេរិក លោក Biden តែងតាំងប្រធាននិងអនុប្រធានធនាគារកណ្តាលអាមេរិក
(VOVWORLD) - លោកប្រធានាធិបតី Biden ក៏បានតែងតាំងលោកស្រីទេសាភិបាល Lael Brainard ដែលជាសមាជិកាតែមួយកត់នៃគណបក្សប្រជាធិបតេយ្យ ក្នុងក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលកាន់តំណែងជាអនុប្រធានធនាគារកណ្ដាល។
ប្រធានាធិបតីអាមេរិក លោក Joe Biden (រូបថត៖ AFP) |
ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២២ ខែវិច្ឆិកា បានតែងតាំងលោក Jerome Powell កាន់តំណែងជាប្រធានធនាគារកណ្តាលអាមេរិក (FED) ដើម្បីរក្សា "ស្ថិរភាព និងឯករាជ្យភាព" របស់ធនាគារកណ្តាល ក្នុងបរិបទ ដែលសហរដ្ឋអាមេរិក ត្រូវប្រឈមនឹងបញ្ហាសាកល្បង ក្នុងដំណើរការស្ដារសេដ្ឋកិច្ចយ៉ាងពេញលេញឡើងវិញ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី Biden ក៏បានតែងតាំងលោកស្រីទេសាភិបាល Lael Brainard ដែលជាសមាជិកាតែមួយកត់នៃគណបក្សប្រជាធិបតេយ្យ ក្នុងក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលកាន់តំណែងជាអនុប្រធានធនាគារកណ្ដាល។
សូមបញ្ជាក់ដែរថា លោក Powell ដែលមានវ័យ ៦៨ ឆ្នាំ មានបទពិសោធន៍សម្របស្រួលផ្នែកហិរញ្ញវត្ថុក្នុងរយៈពេលជាច្រើនឆ្នាំ។ លោកធ្លាប់កាន់តំណែងជាសមាជិកនៃក្រុមប្រឹក្សាភិបាលធនាគារកណ្ដាលអាមេរិក និងជាប្រធាន ធនាគារកណ្ដាលអាមេរិក។ ក្នុងពេលនោះ លោកស្រី Federal Reserve ដែលមានវ័យ ៥៩ ឆ្នាំ ធ្លាប់កាន់តំណែងជាសមាជិកាក្រុមប្រឹក្សាភិបាលធនាគារកណ្ដាល អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុកបញ្ហាអន្តរជាតិ និងជាទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មជួរមុខរបស់អតីតប្រធានាធិបតី Bill Clinton ផងដែរ៕