ប្រធានាធិបតីអាមេរិក លោក D. Trump បានអះអាងថាអាមេរិកកំពុងធ្វើបានល្អក្នុងការចរចាពាណិជ្ជកម្មជាមួយចិន

(VOVWORLD) - នាថ្ងៃទី ៣០ ខែឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានវាយតម្លៃថា ប្រទេសនេះកំពុងធ្វើបានល្អក្នុងការចរចាពាណិជ្ជកម្មជាមួយចិនព្រមទាំងអះអាងថា ទីក្រុងប៉េកាំងមានបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងមួយជាមួយទីក្រុងវ៉ាស៊ីនតោន។
ប្រធានាធិបតីអាមេរិក លោក D. Trump បានអះអាងថាអាមេរិកកំពុងធ្វើបានល្អក្នុងការចរចាពាណិជ្ជកម្មជាមួយចិន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មានលោក Trump បានលើកច្បាស់ថា "ចិនមានបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយយើង។ យើងក៏ធ្លាប់មានកិច្ចព្រមព្រៀងមួយហើយ ប៉ុន្តែគេបានបំបែកបំបាក់វា។ ខ្ញុំគិតថាប្រសិនបើត្រូវបានធ្វើប្រការនេះសារជាថ្មីម្តងទៀតនោះ គេនឹងមិនធ្វើដូចអ្វីដែល គេធ្លាប់បានធ្វើនោះទេ»។ ថ្នាក់ដឹកនាំអាមេរិករូបនេះក៏បន្តទៀតថាគោលនយោបាយអំពីពន្ធរបស់ប្រទេសអាមរិកដាក់ទៅលើទំនិញរបស់ចិន បានធ្វើឱ្យក្រុមហ៊ុនផលិតកម្មរបស់ចិនចាកចេញពីប្រទេសនេះ ដើម្បីបង្កើតមូលដ្ឋាននៅប្រទេសដទៃទៀត។ លោកក៏បានអះអាងផងដែរថា ប្រទេសចិនកំពុងផ្តល់ជំនួយតម្លៃដល់ផលិតផលរបស់ខ្លួន ហេតុដូច្នេះហើយ ប្រជាជនអាមេរិកគ្រាន់តែ ចំណាយយ៉ាងតិចតួចប៉ុណ្ណោះទេ ព្រមទាំងលោកបានអះអាងថា ការយកពន្ធលើទំនិញចិនមិនប៉ះពាល់ដល់អតិផរណាជាច្រើននោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ