ប្រធានាធិបតីអាមេរិក លោក Donald Trump គំរាមកំហែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៥ ខែមិថុនាបានប្រើពាក្យដៀមដាមជាថ្មីម្តងទៀតដោយគំរាមកំហែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ជាមួយប្រទេសចិន។
ក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានដោយមានការចូលរួមពីមន្ត្រីជាច្រើនក្នុង គណៈរដ្ឋមន្ត្រី លោក Donald Trump បានលើកឡើងពីបញ្ហាជាច្រើនទាំងកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេស ដែលក្នុងនោះរួមមានប្រធានបទសេដ្ឋកិច្ចនិងពាណិជ្ជ កម្ម។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ រវាងសហរដ្ឋអាមេរិកនិងចិនលោក Trump បានឲ្យដឹងថា
“ខ្ញុំមានការវាយតម្លៃខុសប្លែកបើប្រៀបធៀបនឹងកាលពី ៣ ខែមុន។ នេះជាការព្រមព្រៀងដ៏អស្ចារ្យ។ ខ្ញុំនឹងនិយាយបានថាពួកគេទិញរបស់របរជាច្រើនពីយើង។ ការចុះសម្រុងជាមួយចិនគឺជារឿងល្អ។ ប៉ុន្តែខ្ញុំមិនប្រាកដថាតើប្រការនេះនឹងត្រូវបានរក្សាទុកដែរឬទេ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចប្រាប់អ្នកនាពេលឆាប់ៗនេះ។ ខ្ញុំក៏គិតថាប្រទេសចិនចង់ចុះសម្រុងជាមួយយើងច្រើនដែរ ប៉ុន្តែយើងបានកសាងមូលដ្ឋានកម្លាំងដ៏ធំធេងដែរ។ ហេតុដូច្នេះនៅពេលដែលជួបបញ្ហាអស្ថិរភាពយើងអាចបញ្ចប់កិច្ចព្រមព្រៀងនេះបានដែរ»។
លោក Trump ក៏បានជឿជាក់ថាសហរដ្ឋអាមេរិកនឹងវិលត្រឡប់មកដើម្បីឈានទៅសម្រេចបាននូវសេដ្ឋកិច្ចដ៏ល្អបំផុតនៅលើពិភពលោកហើយឆ្នាំ ២០២១ គឺជាឆ្នាំដ៏ល្អបំផុតមួយដែលសហរដ្ឋអាមេរិកធ្លាប់មានទាក់ទងទឹងវិស័យសេដ្ឋកិច្ច ។ លោកក៏បន្ថែមទៀតថាខឿនសេដ្ឋកិច្ចចិននឹងមិនអាចតាមទាន់អាមេរិកនោះទេ៕