ប្រធានាធិបតីអាមេរិក លោក Donald Trump ចេញដំណើរ អញ្ជើញ​ទៅ​បំពេញ​ ទស្សនកិច្ចនៅវៀតណាម

(VOVWORLD) -នាថ្ងៃទី ២៥ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីទីក្រុងវ៉ាស៊ីនតោនចេញដំណើរទៅកាន់ប្រទេសវៀតណាម  ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី ២ ជាមួយថ្នាក់ដឹកនាំ ស.ប.ប.ក។ 

នៅមូលដ្ឋានទ័ពអាកាស Andrews នៅជិតទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Donald Trump បាន ជិះយន្តហោះ Air Force One ដើម្បីចាប់ផ្តើមធ្វើដំណើរទៅកាន់វៀតណាម។ នៅលើយន្តហោះនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះព័ត៌មានតាមរយៈគេហទំព័រ Twitter ដោយបង្ហាញនូវសុទិដ្ឋិនិយមអំពីជំនួបកំពូលជាមួយថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un ប្រកបដោយជោគជ័យ។

តាមផែនការយន្តហោះរបស់ប្រធានាធិបតីអាមេរិកនឹងចុះចតនៅព្រលានយន្តហោះអន្តរជាតិ Noi Bai ទីក្រុងហាណូយ នាយប់ថ្ងៃទី ២៦ ខែកុម្ភៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ