ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ពីការរក្សាដដែលនូវផែនការដំឡើងពន្ធលើទំនិញចិន
(VOVWORLD) - នាថ្ងៃទី ៣០ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថាលោកនឹងរក្សាដដែលនូវផែនការដំឡើងពន្ធលើទំនិញចិន។
ទំនិញត្រូវបានរៀនចំនៅកំពង់ផែ Long Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖THX/TTXVN) |
ថ្លែងនៅសេតវិមាន លោក Trump បានអះអាងថាមិនមានការផ្លាស់ប្តូរផែនការដែលពាក់ព័ន្ធនឹងផែនការយកពន្ធក្នុងកំរិត ១៥% លើទំនិញមួយចំនួនក្នុងបញ្ជីមុខទំនិញដែលនឹងត្រូវយកពន្ធលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ចំនួន ១២៥ ពាន់លានដុល្លារអាមេរិចាប់ពីថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ។
កាលពីដើមសប្តាហ៍នេះ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏បានបញ្ជាក់សារជាថ្មីម្តងទៀតអំពីផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការយកពន្ធបន្ថែម ៥ % លើទំនិញដែលនាំចូលពីប្រទេសចិន ដោយមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញា និងថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ។
សូមជម្រាបថា ជម្លោះពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំ ២០១៨ កន្លងទៅបានផ្ទុះឡើងរវាងប្រទេសទាំងពីរ ដោយបានយកពន្ធលើគ្នាជាបន្តបន្ទាប់ក្នុងតម្លៃរាប់រយពាន់លានដុល្លារអាមេរិក ហើយធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យជាច្រើនផងដែរ៕