ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសសម្រេចបានវឌ្ឍនភាពក្នុងបញ្ហាកូរ៉េខាងជើង

(VOVWORLD) - ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសេតវិមាន នាថ្ងៃទី ១៦ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា រដ្ឋបាលរបស់លោកសម្រេចបានវឌ្ឍនភាពមួយក្នុងបញ្ហាកូរ៉េខាងជើង។

ប្រធានាធិបតីលោក Trump បានឲ្យថឹងថា លោកពុំមានអារម្មណ៍ថាមានសម្ពាធ ដែលត្រូវសម្រេចបានកិច្ចព្រមព្រៀងឆាប់រហ័សស្តីពីការគ្មាននុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើងទេ។ យោងទៅតាមលោក Trumpr ពេលវេលាមិនមែនជាគន្លឹះក្នុងការដោះស្រាយបញ្ហារបស់កូរ៉េខាងជើងឡើយ។

ក្នុងពេលជាមួយគ្នានោះ កូរ៉េខាងជើងបានព្រមានកាលពីថ្ងៃទី ១៦ ខែកក្កដាថា ការចរចារដើម្បីឈានដល់ការ ប្រទេសខ្លួននឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរនោះ គឺអាចមានគ្រោះថ្នាក់ ហើយការបន្តកិច្ចចរចាគ្មាននុយក្លេអ៊ែរជាមួយវ៉ាស៊ីនតោន ទំនងនឹងមានផលប៉ះពាល់ ប្រសិនបើក្រុងវ៉ាស៊ីនតោនមិនរក្សាការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការមិនធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ