ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថាខឿនសេដ្ឋកិច្ចអាមេរិកនៅតែខ្លាំងក្លា
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ៤ ខែមេសា បានឲ្យដឹងថា ខឿនសេដ្ឋកិច្ចអាមេរិកនៅតែខ្លាំងក្លា ដោយមិនអើពើដល់អ្វីដែលលោកបានហៅថា« រាល់សកម្មភាពមិនចាំបាច់និងបំផ្លិចបំផ្លាញ» ដែលបង្កឡើងដោយធនាគារបម្រុងសហរដ្ឋអាមេរិក (FED) ។
ប្រធានាធិបតីអាមេរិកលោក Donald Trump |
នេះគឺជាពាក្យសំដីប៉ះទង្គិចថ្មីបំផុតរបស់ម្ចាស់សេតវិមាន ដែលសំដៅទៅលើធនាគារកណ្តាលឯករាជ្យរបស់ប្រទេសនេះ។ នៅលើបណ្តាញសង្គម Twitter ម្ចាស់សេតវិមានបានសរសេរថា "ដោយមិនអើពើដល់រាល់សកម្មភាពដែលមិនចាំបាច់និងបំផ្លិចបំផ្លាញរបស់ FED ក៏ដោយ ប៉ុន្តែខឿនសេដ្ឋកិច្ចនៅតែខ្លាំងក្លា ហើយកិច្ចព្រមព្រៀងជាមួយចិននិង USMCA (អាមេរិក - ម៉ិកស៊ិក-កាណាដា)កំពុងមានដំណើរការរីកចំរើនយ៉ាងល្អប្រសើរ ដោយមានកំរិតអតិផរណាតិចតួច ឬគ្មាននោះទេហើយសុទិដ្ឋិនិយមរបស់អាមេរិកកាន់តែខ្ពស់ផងដែរ»។ គួរបញ្ជាក់ថា លោក Donald Trump ធ្លាប់បានរិះគន់ FED ជាច្រើនលើកច្រើនសារ ហើយលោកបានអះអាងថា គោលនយោបាយរឹតបន្តឹងរូបិយវត្ថុរបស់ធនាគារកណ្ដាលអាមេរិកបានរួមចំណែកក្នុងការបង្កើតប្រាក់ដុល្លារអាមេរិកកាន់តែខ្លាំងឡើង ហើយធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកផងដែរ៕