ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថាអាមេរិកកំពុងដាក់ពង្រាយកងទ័ពទៅកាន់ព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក
(VOVWORLD) - នាថ្ងៃទី៣១ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា កងទ័ពប្រទេសនេះកំពុងបញ្ជូនទៅកាន់តំបន់ព្រំដែនភាពខាងត្បូងដែលជាប់ជាមួយប្រទេសម៉ិកស៊ិក សំដៅរាំងស្កាត់ក្រុមរថយន្តដឹកជញ្ជូនជន ចំណាកស្រុកដែលមកពីតំបន់អាមេរិកខាងកណ្តល។
កងទ័ពអាមេរិិកត្រូវបានបញ្ជូនទៅកាន់តំបន់ព្រំដែនភាពខាងត្បូងដែលជាប់ជាមួយប្រទេសម៉ិកស៊ិក |
នៅលើបណ្តាញសង្គម Twitter លោក Donald Trump បានសង្កត់ធ្ងន់ថា ទាហាជាច្រើនកំពុងត្រូវបានដាក់ពង្រាយហើយក៏មិនអានុញ្ញាតឲ្យក្រុមរថយន្តដឹកជនចំណាកស្រុកអាមេរិកខាងកណ្តាលមកកាន់ប្រទសអាមេរិកនោះឡើយ ដែលក្នុងនោះមានជនល្មើសជាច្រើនផងដែរ។ ទាហានអាមេរិកដាក់ពង្រាយនៅតំបន់ព្រំដែនជាប់ជាមួយម៉ិកស៊ិកអាចមានចំនួនឡើងដល់ ១៥.០០០នាក់។
ក្នុងការថ្លែងមិតមួយផ្សេងទៀតនៅសេតវិមាន លោក Donald Trump បានប្រកាសថារដ្ឋអំណាចនឹងតៀមខ្លួនជាស្រេចដាក់ពង្រាយភ្នាក់ងារយោធាន កងកម្លាំងយាមល្បាតព្រំដែន កម្លាំងអនុវត្តផ្នែកអន្តោប្រវេសន៍និងគយប្រមាណ ពី១០.០០០ ដល់ ១៥.០០០ នាក់ ដើម្បីរាំងស្កាត់ក្រុមជនចំណាកស្រុកផងដែរ៕