ប្រធានាធិបតីអាមេរិក លោក Donald Trump ផ្តល់សច្ចាប័នលើយុទ្ធសាស្រ្តស្តីពីការប្រឆាំងនឹងភេរវកម្មដោយប្រើប្រាស់អាវុធប្រល័យលោក
(VOVWORLD) - នាថ្ងៃទី១០ ខែធ្នូ ប្រធានាធិបតីអាមេរិកលោក Donald Trump បានផ្តល់ស្ចាប័នលើយុទ្ធសាស្រ្តជាតិស្តីពីការប្រឆាំងភេវរកម្មនិយមដោយប្រើអាវុធប្រល័យលោក (WMD) សំដៅទប់ស្កាត់រាល់ឧបាយកលរបស់ក្រុមជ្រុលនិយមដែលប្រើប្រាស់អាវុធប្រល័យលោក WMD តម្រង់ទៅលើសហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិកលោក Donald Trump |
យោងតាម សេចក្តីប្រកាសមួយរបស់សេតវិមានបានឲ្យដឹងថា យុទ្ធសាស្រ្តថ្មីនេះបានបញ្ជាក់ពី "ជំហានដ៏ម៉ឹងម៉ាត់" របស់លោក Donald Trump សំដៅទប់ទល់ទៅនឹងការគំរាមកំហែងពី WMD ដែលបង្កឡើងដោយក្រុមភេរវករតម្រង់លើសហរដ្ឋអាមេរិក។ លោក Donald Trump ក៏លើកច្បាស់ពីភាពចាំបាច់នៃការនាំអាវុធគីមី ជីវសាស្ត្រ និងនុយក្លេអ៊ែរជៀសវាងឆ្ងាយពីដៃរបស់មុខសញ្ញាដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកនេះផងដែរ។
ក្នុងថ្ងៃដដែល អាជ្ញាធរនៃរដ្ឋ Ohio បានចោទប្រកាន់មុខសញ្ញា២រូបដែលមានឧបាយកលវាយប្រហារភារវកម្មនៅទីក្រុង Toledo ដោយមានការស៊ើបអង្កេតលើករណីចំនួន ២ ដាច់ដោយឡែកពីគ្នា៕