ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានវិបត្តិសន្តិសុខតាមព្រំដែន

(VOVWORLD) -លោក Donald Trump បានរំលឹកឡើងវិញនូវការអំពាវនាវដល់រដ្ឋសភាអាមេរិកអនុម័តលើកញ្ចប់ថវិកា ៥,៧ ពាន់លានដុល្លារអាមេរិក ដើម្បីកសាងជញ្ជាំងតាមបណ្ដោយព្រំដែនជាប់ម៉ិកស៊ីក សំដៅរាំងខ្ទប់វិបត្តិ និងបញ្ចប់ស្ថានភាពរដ្ឋាភិបាលអាមេរិកបិទទ្វារមួយផ្នែកផងដែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ព្រមានវិបត្តិសន្តិសុខតាមព្រំដែន - ảnh 1  ប្រធានាធិបតីអាមេរិក លោក Donald Trump (internet)

ក្នុងបទថ្លែងមតិ ដែលបានស្ថានីយ៍ទូរទស្សន៍ផ្សាយបន្តផ្ទាល់ពីសេតវិមាន នាយប់ថ្ងៃទី ៨ ខែមករានោះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា តំបន់ព្រំដែនអាមេរិក - ម៉ិកស៊ីក កំពុងស្ថិតក្នុងវិបត្តិសន្តិសុខ ដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ព្រមទាំងសង្គត់ធ្ងន់អំពីស្ថានភាពអន្តោប្រវេសន៍មិនស្របច្បាប់ ហើយមិនត្រូវបានគ្រប់គ្រងនាបច្ចុប្បន្ន គឺកំពុងជះឥទ្ធិពលដល់ប្រជាជនអាមេរិករាប់លាននាក់។ លោក Donald Trump បានរំលឹកឡើងវិញនូវការអំពាវនាវដល់រដ្ឋសភាអាមេរិកអនុម័តលើកញ្ចប់ថវិកា ៥,៧ ពាន់លានដុល្លារអាមេរិក ដើម្បីកសាងជញ្ជាំងតាមបណ្ដោយព្រំដែនជាប់ម៉ិកស៊ីក សំដៅរាំងខ្ទប់វិបត្តិ និងបញ្ចប់ស្ថានភាពរដ្ឋាភិបាលអាមេរិកបិទទ្វារមួយផ្នែកផងដែរ។

ក្នុងបទសុន្ទរកថានេះ លោក Donald Trump ក៏បានបង្ហាញនូវសញ្ញាសម្រុះសម្រួល នៅពេលលោកព្រមទទួលសំណើររបស់ភាគីប្រជាធិបតេយ្យនៅរដ្ឋសភា អំពីការកសាង "របាំងដែក" ជំនួសឱ្យជញ្ជាំងបេតុងរឹងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ