ប្រធានាធិបតីអាមេរិក លោក Donald Trump សង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅពាក់កណ្តាលខែវិច្ឆិកា

(VOVWORLD) -លោក Trump ក៏បានឲ្យដឹងថាការងាររវាងអាមេរិកនិងចិនកំពុងដំណើរការយ៉ាងរលូនផងដែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump សង្ឃឹមថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅពាក់កណ្តាលខែវិច្ឆិកា - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn)

ថ្លែងនៅសេតវិមាននាថ្ងៃទី ១៨ ខែតុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថាលោកនិងប្រធានាធិបតីចិន Xi Jinping នឹងចូលរួមកិច្ចប្រជុំកំពូលនៃវេទិកា សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក(APEC) ដែលនឹងប្រព្រឹត្តិទៅនៅ ប្រទេសឈីលីចាប់ពីថ្ងៃតី ថ្ងៃទី ១៦ ដល់ថ្ងៃទី ១៧ខែវិច្ឆិកា ហើយសង្ឃឹមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងត្រូវបានចុះហត្ថលេខានៅក្នុងឱកាសនេះ។ លោក Trump ក៏បានឲ្យដឹងថាការងាររវាងអាមេរិកនិងចិនកំពុងដំណើរការយ៉ាងរលូនផងដែរ។

ក្នុងព្រឹត្តិការណ៍ទាក់ទងមួយទៀត សេតវិមានបានឲ្យដឹងថា ចិនបានឯកភាពបង្កើនការទិញ កសិផលរបស់សហរដ្ឋអាមេរិកដល់ ៥០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ តាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ដែលប្រទេសទាំងពីរទើបទទួលបានកាលពី សប្តាហ៍មុនក្នុងដំណើរទស្សនកិច្ចរបស់ ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He នៅសហរដ្ឋអាមេរិក៕


ប្រតិកម្មទៅវិញ

ផ្សេងៗ