ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រៀមខ្លួនជួបមេដឹកនាំស.ប.ប​កូរ៉េ លោក Kim Jong Un ដោយគ្មានលក្ខខណ្ឌណាមួយ​

(VOVWORLD) - កាលពីថ្ងៃទី ១៧ ខែសីហា អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Joe Biden បានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយមេដឹកនាំស.ប.បកូរ៉េ លោក Kim Jong Un "ដោយគ្មានលក្ខខណ្ឌ" ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។
ប្រធានាធិបតីអាមេរិក លោក Joe Biden ត្រៀមខ្លួនជួបមេដឹកនាំស.ប.ប​កូរ៉េ លោក Kim Jong Un ដោយគ្មានលក្ខខណ្ឌណាមួយ​ - ảnh 1មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ លោក Kim Jong Un ។ រូបថត៖ KCNA

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានក្យូដូ លោក Kirby បានឲ្យដឹងថា សំណើនេះនៅតែបើកចំហ បើទោះបីជាស.ប.បកូរ៉េមិនបានផ្តល់ការឆ្លើយតបជាវិជ្ជមានក៏ដោយ ហើយទីក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនជាស្រេចដើម្បីអង្គុយនៅតុចរចាជាមួយទីក្រុងព្យុងយ៉ាងដោយគ្មានលក្ខខណ្ឌជាមុន។ ទោះជាយ៉ាងណាក៏ដោយ លោក Kirby បានសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោននឹងពិចារណាពង្រឹងសមត្ថភាពស្វ័យការពាររបស់ខ្លួននៅក្នុងតំបន់ ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ ក៏ដូចជាផលប្រយោជន៍របស់សម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងជប៉ុន ក្នុងករណីដែលស.ប.បកូរ៉េបង្ហាញពីការមិនយកចិត្តទុកដាក់ដល់សំណើនេះ។

មន្ត្រីសេតវិមានរូបនេះបានធ្វើការអត្ថាធិប្បាយមួយថ្ងៃមុនពេលលោកប្រធានាធិបតី Biden បើកកិច្ចប្រជុំត្រីភាគីជាមួយមេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង ហើយខ្លឹមសារសំខាន់មួយនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះ គឺកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ