ប្រធានាធិបតីអាមេរិក លោក Joe Biden នឹងបំពេញទស្សនកិច្ចនៅវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹង មកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញា។
ក្នុងសេចក្តីជូនដំណឹងដែលបានចេញផ្សាយនៅថ្ងៃទី២៩ សីហា អ្នកនាំពាក្យក្រសួងការ បរទេស
វៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ យើងខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនឹងធ្វើឲ្យទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅថែមទៀត ព្រមទាំងនាំទំនាក់ទំនងរវាង ប្រទេសទាំងពីរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព ជាក់ស្ដែង និងយូរអង្វែងលើគ្រប់វិស័យ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ក៏ដូច ជាលើពិភពលោកផងដែរ៕