ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping បើកកិច្ចប្រជុំកំពូលតាមអនឡាញ

(VOVWORLD) - នាវេលាម៉ោង៧ និង ៤៥ នាទី ថ្ងៃទី១៦ វិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោកXi Jinping បានបើកកិច្ចប្រជុំកំពូលតាមអនឡាញ ខណៈពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពតានតឹង។
ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានរដ្ឋចិន លោក Xi Jinping បើកកិច្ចប្រជុំកំពូលតាមអនឡាញ - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden (ស្តាំ) និងប្រធានរដ្ឋចិន លោក Xi Jinping  (រូបថត៖ AFP/VNA)

លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Jen Psaki បាននិយាយថា "កិច្ចចរចានឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរបីម៉ោង " ហើយ មេដឹកនាំទាំងពីររូបនឹងពិភាក្សាអំពីរបៀបគ្រប់គ្រងការប្រកួតប្រជែង រវាងប្រទេសទាំងពីរ ប្រកបដោយមានការទទួលខុសត្រូវ ក៏ដូចជាវិធានការសហប្រតិបត្តិការលើវិស័យដែលមានការចាប់អារម្មណ៍ដូចគ្នាផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយថា មេដឹកនាំទាំងពីររូបនឹងផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហាដែលមានផលប្រយោជន៍របស់ប្រទេសទាំងពីរ។ មុននេះ ក្នុងសារ ដែលផ្ញើទៅកាន់គណៈកម្មាធិការជាតិទទួលបន្ទុកទំនាក់ទំនងអាមេរិក-ចិន លោកប្រធានរដ្ឋចិន Xi Jinping បានពណ៌នាទំនាក់ទំនងទ្វេភាគីកំពុងស្ថិតនៅ "ពេលវេលាប្រវត្តិសាស្ត្រដ៏សំខាន់" ។

ក្រុមអ្នកវិភាគអន្តរជាតិបានវាយតម្លៃថាព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ ខណៈពេលដែលមេដឹកនាំទាំងពីររូបសុទ្ធតែមានគោលបំណងចង់ផ្សះផ្សារទំនាក់ទំនងអាមេរិក - ចិន ដែលបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ