ប្រធានាធិបតីអាមេរិក លោក Trump បានបង្ហាញវត្តមាននៅចំពោះមុខសារធារណៈជនជាលើកដំបូង បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថា ឆ្លងជំងឺកូវីដ ១៩
(VOVWORLD) - ប្រធានាធិបតីលោក Trump បានចាកចេញពីសេតវិមាននារសៀលថ្ងៃទី ២ ខែតុលា (ម៉ោងក្នុងស្រុក) ។
ប្រធានាធិបតីអាមេរិកលោក Donald Trump(រូបថត៖ Sky News) |
ប្រធានាធិបតីអាមេរិកលោក Donald Trump បានបង្ហាញវត្តមាននៅចំពោះមុខសារធារណៈជនជាលើកដំបូង បន្ទាប់ពីត្រូវបានធ្វើរោគវិនិច្ឆ័យថា ឆ្លងជំងឺកូវីដ ១៩ ខណៈដែលលោកបានឡើងលើឧទ្ធម្ភាគចក្រ Marine One ដើម្បីធ្វើដំណើរទៅកាន់មន្ទីរពេទ្យយោធា។ ប្រធានាធិបតីលោក Trump បានចាកចេញពីសេតវិមាននារសៀលថ្ងៃទី ២ ខែតុលា (ម៉ោងក្នុងស្រុក) ។ សូមបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរយៈពេល "ប៉ុន្មានថ្ងៃខាងមុខ" ទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្ត្រកងទ័ពជាតិ Walter Reed គឺជា "វិធានការបង្ការ" ហើយ លោកប្រធានាធិបតី Trump នឹងបន្តធ្វើការក្នុងបន្ទប់ប្រធានាធិបតីនៅក្នុងមន្ទីរពេទ្យផងដែរ៕