ប្រធានាធិបតីអាមេរិក អំពាវនាវឱ្យមានកញ្ចប់ថវិកាចំនួន ២.០០០ ពាន់លានដុល្លារសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ

(VOVWORLD) - នាថ្ងៃទី ១ ខែមេសា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអំពាវនាវ សភាទាំពីររបស់ប្រទេសនេះ ឲ្យអនុម័តលើកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់ចំនួន ២.០០០ ពាន់លានដុល្លារអាមេរិក។
ប្រធានាធិបតីអាមេរិក អំពាវនាវឱ្យមានកញ្ចប់ថវិកាចំនួន ២.០០០ ពាន់លានដុល្លារសម្រាប់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ - ảnh 1  ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN)

លោក Trump បានសង្កត់ធ្ងន់ថា អត្រាការប្រាក់នៅសហរដ្ឋអាមេរិកគឺមានកំរិត ០% ហើយឥឡូវនេះគឺជាពេលវេលា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលបានទន្ទឹងរង់ចាំជាយូរណាស់មកហើយ។

លោកក៏បានបន្ថែមទៀតថា កញ្ចប់ថវិកា "ដ៏ធំសម្បើម " នេះនឹងត្រូវប្រើប្រាស់ភាគច្រើនក្នុងការបង្កើតការងារធ្វើបន្ថែមទៀត និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលធ្លាប់មានភាពរឹងមាំនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ