ប្រធានាធិបតីអាមេរិក៖ អាមេរិកត្រៀមខ្លួនជាស្រេចតតប់ឡើងវិញការបង្ករឿងហេតុរបស់ចិននៅសមុទ្រខាងកើត
|
ប្រធានាធិបតីអាមេរិក លោក Barack Obama (TTXVN) |
(VOV)_ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសនាថ្ងៃទី២៨ ឧសភាថា៖ នឹងបង្ខំចិនត្រូវមានការទទួលខុសត្រូវចំពោះបណ្ដាគោលការណ៍ និង ច្បាប់អន្តរជាតិនៅលើសមុទ្រខាងកើត ក៏ដូចជានៅក្នុងតំបន់ផ្សេងៗទៀត។ ទន្ទឹម នឹងនោះ លោកក៏បានព្រមានថា៖អាមេរិកត្រៀមខ្លួនជាស្រេចតតប់ចំពោះការបង្ក រឿងហេតុរបស់ចិនដែរ។
សេចក្ដីប្រកាសនេះរបស់ ប្រធានាធិបតី Barack Obama នាំចេញក្នុងបទថ្លែងមតិ
ស្ដីពី គោលនយោបាយកិច្ចការបរទេស នៅវិទ្យាស្ថានយោធា West Point។ លោក
Barack Obama ទទួលស្គាល់ថា៖ពិភពលោកកំពុងមានល្បឿនផ្លាស់ប្តូរថ្មីយ៉ាង ឆាប់ រហ័ស នាំមកនូវឱកាសផងនិងគ្រោះថ្នាក់ផង។ បណ្ដាសកម្មភាពបង្ករឿងហេតុនៅ
សមុទ្រ ខាងកើត ឬនៅតំបន់ផ្សេងៗទៀត អាចជះឥទ្ធិពលចំពោះបណ្ដា សម្ព័ន្ធមិត្ត របស់អាមេរិក និងអាចធ្វើអោយកងទ័ពអាមេរិកត្រូវចូលរួម។ លោក Barack Obama បានចាត់ទុកថា៖ អាមេរិកត្រូវនាំមុខលើឆាកអន្តរជាតិ ពីព្រោះគ្មានប្រទេសណាអាច
ទទួលតួនាទីនេះបានឡើយ។ ដើម្បីទទួលបានគោលដៅនេះ លោកបានអះអាងថា៖
“ យោធានឹងដើរតួនាទីដ៏សែនសំខាន់សំរាប់ការដឹកនាំរបស់អាមេរិកលើទូទាំងពិភព
លោក។ ប៉ុន្តែ សកម្មភាពយោធាមិនមែនជាកត្តា១គត់ដើម្បីដោះស្រាយបញ្ហារបស់
អាមេរិកទេ។ អាមេរិកមានផលប្រយោជន៍ក្នុងការធានាសន្តិភាពនិងសេរីភាពនៅ
ខាងក្រៅ ដែនដីប្រទេសជាតិដែរ៕ ”