ប្រធានាធិបតីអាមេរិកការពារកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី

(VOVWORLD) -លោកDonald Trump បានឲ្យដឹងថា លោកនឹងសមភាគីរុស្ស៊ី លោក Vladimir Putin មានទំនាក់ទំនងដ៏ល្អប្រសើរក្នុងជំនួបកំពូលអាមេរិក - រុស្ស៊ីនាថ្ងៃទី 16 កក្កដាកន្លងទៅ នៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់។
ប្រធានាធិបតីអាមេរិកការពារកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (ឆ្វេង) និងសមភាគីរុស្ស៊ី។ (VNA)

ប្រធានាធិបតីអាមេរិកលោក Donald Trump បានឡើងសម្លេងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បន្ទាប់ពីម្ចាស់សេតវិមានបានអញ្ជើញថ្នាក់ដឹកនាំរុស្ស៊ីឲ្យបំពេញទស្សនកិច្ចនៅអាមេរិក នាសរទៈរដូវខាងមុខ។ នាថ្ងៃទី ២០ កក្កដា ក្នុងការឆ្លើយសម្ភាសន៍ជាមួយទូរទស្សន៍ CNBC ប្រធានាធិបតីអាមេរិក លោកDonald Trump បានឲ្យដឹងថា លោកនឹងសមភាគីរុស្ស៊ី លោក Vladimir Putin មានទំនាក់ទំនងដ៏ល្អប្រសើរក្នុងជំនួបកំពូលអាមេរិក - រុស្ស៊ីនាថ្ងៃទី 16 កក្កដាកន្លងទៅ នៅរដ្ឋធានី Helsinki ប្រទេសហ្វាំងឡង់។ ទោះជាយ៉ាងណាក៏ដោយ ម្ចាស់សេតវិមានបានទទួលស្គាល់ថាភាគីទាំងពីរមិនទទួលបានការឯកភាពណាមួយអំពីរាល់បញ្ហាដែលបានលើកយកមកពិភាក្សានៅឡើយ។

ប្រធានាធិបតី Donald Trump លោកកំពុងប្រឈមនឹងការរិះគន់ពីមជ្ឈដ្ឋាន អ្នកនយោបាយអាមេរិក ខណៈដែលសមាជិកសភានៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យបានបង្ហាញក្ដីមិនពេញចិត្តអំពីលទ្ធផលនៃជំនួបកំពូលរវាងអាមេរិក និងរុស្ស៊ីកន្លងមក។ ថ្វីបើមានការរិះគន់ក៏ដោយ តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Trump បានអះអាងថាជំនួបកំពូលពោលខាងលើគឺជាជោគជ័យដ៏ធំធេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ