ប្រធានាធិបតីអាមេរិកការពារគោលនយោបាយពាណិជ្ជកម្មជាមួយប្រទេសចិន
(VOVWORLD) - នាថ្ងៃទី ៣ ខែសីហា ប្រធានាធិបតីអាមេរិកលោក Donald Trump បានការពារគោលនយោបាយពាណិជ្ជកម្មដ៏តឹងរឹងជាមួយប្រទេសចិនដោយអះអាងថាប្រភេទពន្ធដែលលោក Trump បានអនុវត្ត កំពុងនាំមកនូវទឹកប្រាក់រាប់ពាន់លានដុល្លារសម្រាប់សហរដ្ឋអាមេរិក។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ TTXVN) |
សរសេរលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានលើកច្បាស់ថា “ ការងារគ្រប់យ៉ាងកំពុងដំណើរការល្អសម្រាប់ប្រទេសចិន។ គេកំពុងបង់ប្រាក់ឱ្យយើងរាប់ពាន់លានដុល្លារអាមេរិក។ ហេតុការណ៍នេះគឺអាចមានភាពសកម្មដោយសារការធ្លាក់ចុះនៃរូបិយប័ណ្ណរបស់គេ ក៏ដូចជាការបញ្ចូលសាច់ប្រាក់ក្នុងបរិមាណច្រើន ដើម្បីរក្សាប្រព័ន្ធរបស់គេ "។ លោក Trump ក៏បានឲ្យដឹងថាប្រទេសជាច្រើនមានបំណងចង់សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា មុននេះ នាថ្ងៃទី ១ខែសីហា លោក លោក Trump បានប្រកាសថាចាប់ពីថ្ងៃទី ១ ខែកញ្ញា លោកចាប់ផ្តើមយកពន្ធប្រមាណ ១០ % បន្ថែមលើទំនិញនាំចូលពីចិនដែលនៅសល់ដោយមានទឹកប្រាក់ ៣០០ ពាន់លានដុល្លារអាមេរិកផងដែរ៕