ប្រធានាធិបតីអាមេរិកការពារសេចក្ដីសម្រេចស្ដីពីការតម្លើងពន្ធថ្មីលើទំនិញចិន
(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកបានត្រេះរិះអំពីប្រតិកម្មរបស់ទីផ្សារ ហើយលោកនៅតែជឿជាក់ទៅលើកម្លាំងនៃខឿនសេដ្ឋកិច្ចអាមេរិកដដែល។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ AFP / VNA) |
នាថ្ងៃទី ៧ ខែសីហា ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថាគោលជំហរដ៏រឹងមាំរបស់លោកចំពោះទង្វើរបស់ចិននៅទីផ្សារពិភពលោក នឹងជួយដល់ខឿនសេដ្ឋកិច្ចអាមេរិក ទោះបីជាទីក្រុងប៉េកាំងបានព្រមានថាអាចតបតវិញតាមរយៈការកាត់បន្ថយការនាំចេញធនធានរ៉េកម្រ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកបានត្រេះរិះអំពីប្រតិកម្មរបស់ទីផ្សារ ហើយលោកនៅតែជឿជាក់ទៅលើកម្លាំងនៃខឿនសេដ្ឋកិច្ចអាមេរិកដដែល។ លោកបានអះអាងថា សេដ្ឋកិច្ចអាមេរិកនឹងបន្តទទួលបានកំណើនខ្ពស់ ហើយ ចិនកំពុងធ្វើឱ្យខូចខាតដល់ផលប្រយោជន៍របស់អាមេរិកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មអយុត្តិធម៌៕