ប្រធានាធិបតីអាមេរិកកោះហៅកិច្ចប្រជុំវិសាមាញ្ញសន្តិសុខជាតិ

(VOVworld) – នាថ្ងៃទី ២០ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama បានកោះហៅកិច្ចប្រជុំវិសាមាញ្ញសន្តិសុខជាតិដើម្បីពិភាក្សាអំពីវិធានការចាំបាច់ ដើម្បីទប់ទល់នឹងការវាយប្រហារភេវរកម្ម។ កិច្ចប្រជុំលើកនេះមានការចូលរួម
របស់នាយកការិយាល័យសើបការអង្គេតសហរដ្ឋ (FBI) លោក Robert Muller
រដ្ឋមន្ត្រីក្រសួងសន្តិសុខក្នុងប្រទេស លោកស្រី Janet Napolitano និងនាយក
ទីភ្នាក់ងារចារកម្មកណ្តាល (CIA) លោក John Brennan  និងសមាជិកមួយចំនួន របស់ក្រុមប្រឹក្សាសន្តិសុខជាតិ។ ក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតី Barack Obama បានលើកដម្កើងកំលាំងប៉ុលីស្តនិងទាហានពិសេស ដែលបានចាប់ឃុំខ្លួនភេវរករ
ទី​ ២ និងចាត់ទុកថា៖ ជ័យជំនះនេះបានបញ្ឈប់ភាពតានតឹងដែលអូសបន្លាយ
ក្នុងរយៈពេល ១ សប្តាហ៍កន្លងមក​ក្នុងអាមេរិក។ ប៉ុន្តែ លោក Barack Obama បានសង្កត់ធ្ងន់ទៅលើតម្រូវការបន្តយកព័ត៌មានចារកម្មទាក់ទិនដល់ ការវាយប្រហារភេវរកម្មពោលខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ