ប្រធានាធិបតីអាមេរិក​គ្រោងនឹង​ធ្វើកិច្ចសន្ទ​នា​តាមទូរស័ព្ទ​ជាមួយ​ប្រធានរដ្ឋចិន​ក្នុងសប្តាហ៍នេះ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden មានផែនការជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងចិនកំពុងជួបបញ្ហាតានតឹងអំពីបញ្ហាទីក្រុងតៃប៉ិ (ចិន) និងពាណិជ្ជកម្ម។
ប្រធានាធិបតីអាមេរិក​គ្រោងនឹង​ធ្វើកិច្ចសន្ទ​នា​តាមទូរស័ព្ទ​ជាមួយ​ប្រធានរដ្ឋចិន​ក្នុងសប្តាហ៍នេះ - ảnh 1ប្រធានរដ្ឋចិន លោក  Xi Jinping (ស្តាំ) និងប្រធានាធិបតីអាមេរិក Joe Biden (រូបថត៖ AFP/VNA)

កាលពីថ្ងៃទី ២៥ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថា លោកនៅតែមានផែនការពិភាក្សាការងារជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងសប្តាហ៍នេះ។ ប្រធានាធិបតីលោក Biden ដែលកំពុងតែជាសះស្បើយពី ជំងឺរាតត្បាតកូវីដ ១៩ បានប្រាប់អ្នកសារព័ត៌មានដែលកំពុងតាមដានលោកចូលរួមកិច្ចប្រជុំតាមអនឡាញមួយស្ដីពីសេដ្ឋកិច្ចបានឲ្យដឹងថា លោក "មានអារម្មណ៍ល្អប្រសើរ" ដែលកំពុងជាសះស្បើយ ហើយលោកគ្រោងនឹងធ្វើការធម្មតាវិញនាចុងសប្តាហ៍នេះ។

ប្រធានាធិបតីអាមេរិកលោក Joe Biden មានផែនការជួបសន្ទនាជាមួយប្រធានរដ្ឋចិន លោក Xi Jinping ក្នុងបរិបទដែលសហរដ្ឋអាមេរិក និងចិនកំពុងជួបបញ្ហាតានតឹងអំពីបញ្ហាទីក្រុងតៃប៉ិ (ចិន) និងពាណិជ្ជកម្ម។ ជំនួបសន្ទនាតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរគឺជាបញ្ហាដែលត្រូវបានលើកយកមកពិភាក្សាក្នុងរយៈពេលដ៏វែង។

ប្រសិនបើផែនការបានដំណើរការដូចការគ្រោងទុក នេះនឹងក្លាយជាការសន្ទនាលើកដំបូងរវាងលោក Xi Jinping និងលោក Joe Biden ក្នុងរយៈពេល ៤ ខែកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ