ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងនៅឯបរទេស

(VOVWORLD) - នាថ្ងៃទី ១៩ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមទៅបំពេញទស្សនកិច្ចដំបូងនៅឯបរទេសនៅអារ៉ាប់ប៊ីសាអ៊ូឌីត អ៊ីស្រាអែល បុរីវ៉ាទីកង់ បែលហ្សីកនិងអ៊ីតាលី។ 
ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងនៅឯបរទេស - ảnh 1 ប្រធានាធិបតីអាមេរិកចាប់ផ្តើមដំណើរទស្សនកិច្ចដំបូងនៅឯបរទេស

(VOVworld) – នាថ្ងៃទី ១៩ ឧសភា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្តើមទៅបំពេញទស្សនកិច្ចដំបូងនៅឯបរទេសនៅអារ៉ាប់ប៊ីសាអ៊ូឌីត អ៊ីស្រាអែល បុរីវ៉ាទីកង់ បែលហ្សីកនិងអ៊ីតាលី។ គោលដៅនៃបណ្ដាទស្សនកិច្ច នេះគឺបង្កើនចំណងមិត្តភាពកសាងទំនាក់ទំនងដៃគូថ្មីនិងសាមគ្គីពិភពលោកអរ្យធម៌មួយក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។ តាមផែនការ លោក  Donald Trump នឹងមានបទសន្ទរកថាចំពោះមុខបណ្ដាថ្នាក់ដឹកនាំរបស់ប្រទេសឥស្លាម នានានៅអារ៉ាប់ប៊ីសាអ៊ូឌីត ក្នុងនោះលើកច្បាស់ថា៖ វ៉ាស៊ីនតោនមានគោល បំណងរឹតបន្ទឹងួទំនាក់ទំនងសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS)។ នៅ Jerusalem ប្រធានាធិបតីអាមេរិក លោក Donald Trump  និងនាយករដ្ឋមន្ត្រីអ៊ីាស្រែល លោក Benjamun Netanyahu នឹងផ្លាស់ប្តូរវិធានការបង្កើនទំនាក់ទំនងសម្ព័ន្ធមិត្តរវាងប្រទេសទាំងពីរ។ តាម គំរោង អ្នកប្រមុខសេតវិមាននឹងជួបចរចារជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas នៅទីក្រុង Bethlehem ដើម្បីជំរុញដំណើរសន្តិភាពនៅមជ្ឈឹម បូព៌ារ។ នៅបុរីវ៉ាទីកង់ ប្រធានាធិបតីអាមេរិកនឹងថ្លែងសន្ទរកថាចំពោះប្រជាពល រដ្ឋនៅទីនេះរួមជាមួយសម្តេចប៉ាប Francis។ លោក Donald Trump នឹងចូលរួម កិច្ចប្រជុំរបស់អង្គកាសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) នៅទីក្រុង Brussels បែលហ្ស៊ីក នាថ្ងៃទី ២៥ ឧសភា និងសន្និសីទកំពូលក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភពលោក (G7) លើកោះ Sicily អ៊ីតាលី ក្នុងរយៈពេល ២៦ និងទី ២៧ ឧសភា៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ