ប្រធានាធិបតីអាមេរិក​ចុះហត្ថលេខាលើក្រឹត្យ​ ដើម្បី​រឹតបន្តឹង​ការដាក់កំហិត​វិនិយោគ​នៅចិន

(VOVWORLD) - ក្រឹត្យថ្មីនេះធានាថាសហរដ្ឋអាមេរិកមានឧបករណ៍ការពារហានិភ័យរបស់ក្រុមហ៊ុនចិនដែលប្រើប្រាស់ទីផ្សារទុនដើម្បី ទាញយកធនធានរបស់ វិនិយោគិនអាមេរិក ដើម្បីបម្រើការធ្វើទំនើបកម្មយោធា។
ប្រធានាធិបតីអាមេរិក​ចុះហត្ថលេខាលើក្រឹត្យ​ ដើម្បី​រឹតបន្តឹង​ការដាក់កំហិត​វិនិយោគ​នៅចិន - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ TTXVN)

កាលពីថ្ងៃទី ១៣ ខែមករា សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើក្រឹត្យរឹតបន្តឹងបទហាមប្រាម ដែលបានចេញផ្សាយនៅខែវិច្ឆិកាឆ្នាំ ២០២០ ក្នុងគោលបំណងដាក់កំហិតលើការវិនិយោគរបស់អាមេរិកទៅលើក្រុមហ៊ុនរបស់ចិនដែលត្រូវបានគេជឿថាមានការពាក់ព័ន្ធនឹងកងទ័ពនៃប្រទេសនេះ។ ការសម្រេចចិត្តនេះគឺសំដៅដាក់កំហិតការអភិក្រមរបស់ទីក្រុងប៉េកាំង ចូលទីផ្សារទុនរបស់អាមេរិក ហើយត្រូវបាននាំចេញប៉ុន្មានថ្ងៃមុនលោក Trump បញ្ចប់អាណត្តិបច្ចុប្បន្នរបស់ខ្លួន។ ថ្លែងទៅកាន់សារព័ត៌មានមន្ត្រីជាន់ខ្ពស់នៅក្នុងរដ្ឋការរបស់លោក Trump បានឲ្យដឹងថា ក្រឹត្យថ្មីនេះធានាថាសហរដ្ឋអាមេរិកមានឧបករណ៍ការពារហានិភ័យរបស់ក្រុមហ៊ុនចិនដែលប្រើប្រាស់ទីផ្សារទុនដើម្បីទាញយកធនធានរបស់ វិនិយោគិនអាមេរិក ដើម្បីបម្រើការធ្វើទំនើបកម្មយោធាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ