ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើពង្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី
|
ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើពង្រាងច្បាប់ដាក់ទណ្ឌកម្មទៅលើរុស្ស៊ី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៨ ធ្នូ ប្រធានាធិបតីអាមេរិក លោក Barack Obama បានចុះ ផ្សាយច្បាប់មួយសំដៅដាក់ទណ្ឌកម្មតឹងរឹងថែមទៀតលើរុស្ស៊ី ប៉ុន្តែ លើកលែងការ អនុវត្តបណ្ដាជំហានបន្ថែមនាបច្ចុប្បន្ននេះ។ ប្រធានាធិបតី Obama បានឲ្យដឹងថា៖
បើទោះបី លោកបានចុះហត្ថលេខាចេញផ្សាយច្បាប់ “គាំទ្រសេរីភាពនៅអ៊ុយក្រែន”
ក្តី ប៉ុន្តែ រដ្ឋអំណាចរបស់លោកគ្មានគោលដៅដាក់ទណ្ឌកម្មថ្មីទៅលើម៉ូស្គូនាសព្វថ្ងៃ
នេះ ទេ។ នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) ក៏បានអនុម័តលើបណ្ដាបទដាក់ទណ្ឌកម្ម បន្ថែមទៅលើតំបន់ Crimea ទាក់ទិនដល់វិស័យវិនិយោគនិងពាណិជ្ជកម្ម សំដៅ
ប្រឆាំងជំតាស់ការរួមបញ្ចូលតំបន់ Crimea ក្នុងរុស្ស៊ី។ បណ្ដាបទដាក់ទណ្ឌកម្ម
ពោលខាងលើចូលជាធរ មានពីថ្ងៃទី ២០ ធ្នូ តទៅ៕