ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នានា គាំទ្រចំពោះបាតុករនៅទីក្រុងហុងកុង

(VOVWORLD) - នាថ្ងៃទី ២៧ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានចុះហត្ថលេខាស្តីពីការអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ២ គាំទ្រចំពោះ បាតុករនៅតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីទីក្រុងប៉េកាំងក៏ដោយ។
ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់នានា គាំទ្រចំពោះបាតុករនៅទីក្រុងហុងកុង - ảnh 1 ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (D.Trump) (រូបថត៖ vov.vn)

ក្នុងនោះ ច្បាប់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សរបស់ហុងកុងបានអះអាងឡើងវិញនិងធ្វើវិសោធនកម្មនូវច្បាប់ស្តីពីគោលនយោបាយអាមេរិក - ហុងកុងឆ្នាំ ១៩៩២ ដោយបញ្ជាក់ច្បាស់អំពីគោលនយោបាយរបស់សហរដ្ឋអាមេរិកស្តីពីហុងកុងនិងការវាយតម្លៃដោយផ្ទាល់អំពីការអភិវឌ្ឍសក្តានុពលនៅហុងកុងផងដែរ។ ច្បាប់ថ្មីអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនផ្អាកស្ថានភាពធ្វើពាណិជ្ជកម្មពិសេសជាមួយហុងកុងដោយផ្អែកលើការពិនិត្យឡើងវិញជាប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកស្តីអំពីអ្វីៗដែលថាតើតំបន់រដ្ឋបាលពិសេសនេះអាចរក្សាភាពស្វ័យតគ្រប់គ្រាន់តាមគោលការណ៍នៃ "ប្រទេសមួយប្រព័ន្ធពីរ» ដែរឬអត់ផងដែរ។ សេចក្តីព្រាងច្បាប់ទី២ ត្រូវបានចុះហត្ថលេខាដែលមានខ្លឹមសារពាក់ព័ន្ធនឹងការហាមឃាត់នាំចេញគ្រាប់រំសេវដែលប្រើសម្រាប់ក្នុងគោលបំណងគ្រប់គ្រងហ្វូងមនុស្ស រួមមានឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រសម្រាប់កងកម្លាំងប៉ូលីសហុងកុងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ