ប្រធានាធិបតីអាមេរិកឆ្លើយតបនឹងសារលិខិតរបស់មេដឹកនាំ ស.ប.ប.ក

(VOVWORLD) -នាថ្ងៃទី ៤ សីហា មជ្ឈដ្ឋានមន្ត្រីអាមេរិកឲ្យដឹងថាបានផ្ញើសារលិខិតឆ្លើយតបវិញរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ជូនចំពោះមេដឹកនាំ ស.ប.ប.ក លោក Kim Jong-un ។
ប្រធានាធិបតីអាមេរិកឆ្លើយតបនឹងសារលិខិតរបស់មេដឹកនាំ ស.ប.ប.ក - ảnh 1 ប្រធានាធិបតីអាមេរិកឆ្លើយតបនឹងសារលិខិតរបស់មេដឹកនាំ ស.ប.ប.ក

ថ្លែងមតិទៅកាន់មជ្ឈដ្ឋានសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសហ្វីលីពីនលោក Sung Kim ជាមន្ត្រីមួយរូប ដែលដើតួនាទីយ៉ាងសំខាន់ៗក្នុងបណ្ដាការចរចារវាងវ៉ាស៊ីនតោន និងព្យុងយ៉ាង បានប្រគល់សារលិខិតនេះជូនរដ្ឋមន្ត្រីការបរទេស ស.ប.ប.ក លោក Ri Yong Ho នៅ ប្រទេសសឹង្ហបូរី ដើម្បីបញ្ជូនទៅកាន់មេដឹកនាំ លោក Kim Jong-un។

មុននេះ នាថ្ងៃទី ១ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបានសារលិខិតមួយច្បាប់ទៀតរបស់មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un។ ខ្លឹមសារនៃសារលិខិតនេះមិនទាន់បានប្រកាសឡើយ ប៉ុន្តែក្នុងសារលិខិតចុះថ្ងៃទី ៦ កក្កដា ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហោះតាមរយៈបណ្ដាញសង្គម Twitter បានឲ្យដឹងថា មេដឹកនាំ ស.ប.ប.ក លោក Kim Jong-un បានហៅជំនួបជាប្រវត្តិសាស្ត្ររវាងថ្នាក់ដឹកនាំទាំងពីរូបនាថ្ងៃទី ១២ មិថុនា នៅប្រទេសសឹង្ហបុរីគឺជា "ការចាប់ផ្តើមនៃដំណើរការ ពោរពេញទៅដោយអត្ថន័យ" ។ មេដឹកនាំ លោក Kim Jong-un ក៏មានជំនឿជាក់ថា រាល់ការខិតខំប្រឹងប្រែងជាក់ស្ដែងរបស់ប្រធានាធិបតីលោក Donald Trump គឺសំដៅបើកចេញអនាគតថ្មីដ៏ល្អប្រសើររវាង ស.ប.ប.ក និងអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ