ប្រធានាធិបតី​អាមេរិក​ជួប​សន្ទនា​តាម​​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២២ ខែតុលា បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu។ 

លោកប្រធានាធិបតី Joe Biden បានស្វាគមន៍ក្បួនរថយន្តជំនួយមនុស្សធម៌ចំនួនពីរគ្រឿងដំបូងគេទៅកាន់តំបន់ហ្គាហ្សា ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ជំនួយមនុស្សធម៌នឹងបន្តបញ្ជូនទៅកាន់តំបន់ហ្គាហ្សា។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោក Joe Biden ក៏បានកោតសរសើរចំពោះការគាំទ្ររបស់អ៊ីស្រាអែល ដែលបានបង្កើតលក្ខខណ្ឌសម្រាប់ការដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកចំនួន២នាក់។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាអំពីកិច្ចខិតខំប្រឹងប្រែងដើម្បីដោះលែងចំណាប់ខ្មាំងទាំងអស់ដែលក្រុមហាម៉ាសចាប់ឃុំខ្លួន រួមទាំងពលរដ្ឋអាមេរិកផងដែរ។ ហើយទន្ទឹមនឹងនោះ ធានាឱ្យមានច្រករបៀងសុវត្ថិភាពសម្រាប់ពលរដ្ឋអាមេរិក និងពលរដ្ឋនៃប្រទេសនានានៅតំបន់ហ្គាហ្សា ប្រសិនបើពួកគេចង់ចាកចេញពីតំបន់នេះ។ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បានឯកភាព បន្តទំនាក់ទំនងជាប្រចាំនាពេលខាងមុខ។

នាថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិកក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំប្រទេសសម្ព័ន្ធមិត្ត រួមមានកាណាដា បារាំង អង់គ្លេស អាល្លឺម៉ង់ និងអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ