ប្រធានាធិបតីអាមេរិកជំរុញផែនការជំនួសកម្មវិធី Obamacare
|
ប្រធានាធិបតីអាមេរិកជំរុញផែនការជំនួសកម្មវិធី Obamacare (VNA) |
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងជំរុញខ្លាំងការ
ខំប្រឹងប្រែងកែលំអគំរោងច្បាប់ថែទាំសុខភាពអាមេរិក (AHCA) របស់គណៈបក្ស
សាធារណៈរដ្ឋសំដៅបើកចេញផ្លូវសំរាប់ការជំនួសឲ្យកម្មវិធី Obamacare។ ក្នុងជំនួប
ជាមួយសមាជិកសភាគណៈបក្សសាធារណៈរដ្ឋ នាថ្ងៃទី ១០ មិនា លោក Donald Trump
បានបង្ហញកម្មវិធីថែទាំសុខភាពរបស់រដ្ឋអំណាចនៃអតីត ប្រធានាធិបតីមុននេះ
គឺជា «មហន្តរាយ» ហើយប្រកាសថា៖ លោកត្រៀមខ្លួនជា ស្រេចចរចារអំពីខ្លឹមសារ
ក្នុងគំរោងច្បាប់ AHCA។ នាថ្ងៃទី ៩ មិនា AHCA ត្រូវបានគណៈកម្មាធិការពាណិ
ជ្ជកម្មនិងថាមពលនិងគណៈកម្មាធិការពន្ធនិង សន្តិសុខសុខុមាលភាពសង្គម
ចំណុះសាភាជាន់ទាបអាមេរិកបានអនុម័តក្រោយ រយៈពេលពិភាក្សាដ៏តឹងរឹង៕