ប្រធានាធិបតីអាមេរិកដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវកម្មជាផ្លូវការ


ប្រធានាធិបតីអាមេរិកដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវកម្មជាផ្លូវការ - ảnh 1
ប្រធានាធិបតីអាមេរិកដកគុយបាចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារភេវកម្មជាផ្លូវការ
(Image: VNA)

(VOVworld) – នាថ្ងៃទី ១៤ មេសា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama បានដកគុយបាជាផ្លូវការចេញពីបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារ
ភេវរកម្ម។ ក្នុងសាររបស់ប្រធានាធិបតី Barack Obama ដែលបានផ្ញើទៅកាន់រដ្ឋសភា
អាមេរិកបានប្រកាសថា៖ ក្នុងរយៈពេល ៦ ខែកន្លងទៅ រដ្ឋាភិបាលគុយបាបញ្ចប់
ការគាំទ្ររបស់ខ្លួនសំរាប់លិទ្ធិភេវរកម្មអន្តរជាតិនិង La Habana បានមានកិច្ចសន្យា
នឹងមិនគាំទ្រសកម្មភាពភេវរកម្មអន្តរជាតិណាមួយឡើយនាពេលអនាគត។ តាម
លោក Obama ថា៖ ដោយឈរលើការត្រួតពនិត្យនិងវាយតំលៃឡើងវិញនៃក្រសួង
ការបរទេសអាមេរិកការបន្តដាក់គុយបាចូលក្នុងបញ្ជីឈ្មោះបណ្ដាប្រទេសគាំពារ
ភេវរកម្មគឺសកម្មភាពធ្វើឲ្យអាម៉ាស់មុខទៅលើមោទនភាពរបស់ប្រជាជនគុយបា
ព្រមទាំង ជាឧបសគ្រធំចំពោះ ការខំប្រឹងប្រែងប្រក្រតីទំនាក់ទំនងទ្វេភាគីរវាង
វ៉ាស៊ីនតោនិង La Habana ផងដែរ។ នេះក៏ជាជំហានសំខាន់មួយសំរាប់ប្រទេសទាំង
២ បើកស្ថានទូតនៅរដ្ឋធានីនៃប្រទេសនិមួយៗ យ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ