ប្រធានាធិបតីអាមេរិកដាក់ផែនការបិទទ្វារពន្ធនាគារ Guantanamo ឡើង រដ្ឋសភា
|
ប្រធានាធិបតីអាមេរិកដាក់ផែនការបិទទ្វារពន្ធនាគារ Guantanamo ឡើង រដ្ឋសភា (Image: VNA) |
(VOVworld) - ក្នុងការខំប្រឹងប្រែងងមួយដែលត្រូវបានចាត់ទុកបញ្ចប់វត្តមាន
របស់ពន្ធនាគារយោធា Guantanamo នាថ្ងៃទី ២៣ កុម្ភៈ ប្រធានាធិបតីអាមេរិក
លោក Barack Obama បានដាក់ជូនឡើងរដ្ឋសភាប្រទេសនេះផែនការលំអិត
សំដៅបិទទ្វារមូលដ្ឋានឃុំឃាំងរបស់កងទ័ពអាមេរិកនៅកំពង់ផែរ Guantanamo
ស្ថិតនៅគុយបានេះ។ តាមមជ្ឈដ្ឋានមន្ត្រីសេតវិមានថា៖ ដោយសារចំណាយ
ថវិការសកម្មភាពនៃពន្ធនាគារនេះស្រូបយកដល់ ៤៥០ លានដុល្លាអាមេរិក/ឆ្នាំ
ពន្ធនាគារ Guantanamo គឺជាបង្ខាតដ៏ធំធេងរបស់អាមេរិក។ សារៈសំខាន់បំផុត
គឺ លោក Obama បានចាត់ទុកថា៖ ពន្ធនាគារ Guantanamo ផ្ទុយទៅនឹងបណ្ដា
តំលៃរបស់អាមេរិក ហើយនាំមកនូវរូបភាពអាក្រក់សំរាប់វ៉ាស៊ីនតោនក្នុងត្រសែ
ភ្នែករបស់មិត្តភ័ក្តអន្តរជាតិនិងកាត់បន្ថយជំនឿជាក់នៃប្រទេសនេះក្នុងការ
ប្រយុទ្ធនឹងភេរវកម្ម។ ថ្នាក់ដឹកនាំភាគីភាគច្រើននៅព្រឹទ្ធសភាអាមេរិក លោក
Mitch McConnell បានប្រកាសថា៖ រដ្ឋសភានឹងពិនិត្យមើលការផ្តើមគំនិត
របស់ប្រធា នាធិបតី Obama។ ប៉ុន្តែ ផែនការនេះរួមមានការនាំយកភេរវករ
គ្រោះថ្នាក់មក កាន់អាមេរិក ដោយហេតុនេះ ផែនការនេះត្រូវទទួលបាន
ការអនុម័តរបស់គណៈ បក្សទាំងពីរ៕