ប្រធានាធិបតីអាមេរិកដំណើរការបោះជំហានដំបូងឆ្ពោះទៅការលុបចោល Obamacare
(VOVWORLD) -នាថ្ងៃទី ១២ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបោះជំហានដំបូងអនុវត្តការសន្យាលុបចោលកម្មវិធីធានារ៉ាប់រងសុខាភិបាលតម្លៃថោក (Obamacare) ដោយមានការចេញផ្សាយអនុក្រឹត្យ សំដៅកាត់បន្ថយចំណាយលើការទិញធានារ៉ាប់រងសុខាភិបាល ដែលលោកគិតថានឹងជួយ "មនុស្សរាប់លាននាក់ " ។
ប្រធានាធិបតីអាមេរិកដំណើរការបោះជំហានដំបូងឆ្ពោះទៅការលុបចោល Obamacare |
នាថ្ងៃទី ១២ តុលា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបោះជំហានដំបូងអនុវត្តការសន្យាលុបចោលកម្មវិធីធានារ៉ាប់រងសុខាភិបាលតម្លៃថោក (Obamacare) ដោយមានការចេញផ្សាយអនុក្រឹត្យ សំដៅកាត់បន្ថយចំណាយលើការទិញធានារ៉ាប់រងសុខាភិបាល ដែលលោកគិតថានឹងជួយ "មនុស្សរាប់លាននាក់ " ។ មជ្ឈដ្ឋានមន្ត្រីរដ្ឋាភិបាលឲ្យដឹងថា គោលដៅមួយនៃអនុក្រឹត្យនេះ គឺបង្កលក្ខណៈងាយស្រួលសម្រាប់បុគ្គល ឬសហគ្រាសខ្នាតតូចអាចទិញធានារ៉ាប់រងក្នុងតម្លៃថោកជាងរបស់ក្រុមហ៊ុនធានារ៉ាប់រងសហរដ្ឋ។ ដើម្បីបន្ធូរស្រាលការព្រួបារម្ភរបស់សាធារណៈជននោះ សេតវិមានបានឲ្យដឹងថា បណ្ដាម្ចាស់សហគ្រាសដែលចូលរួមកម្មវិធីនេះ គ្មានសិទ្ធិលើកលែងពលករណាមួយ ឬទាមទារអ្នកដែលមានសុខភាពខ្សោយត្រូវបង់ប្រាក់បន្ថែមឡើយ។
តាមមជ្ឈដ្ឋានអ្នកសង្កេតការណ៍ រាល់ការផ្លាស់ប្តូរទាំងនេះ របស់លោក Donald Trump អាចចំណាយពេលវេលាជាច្រើនខែ ឬយូរជាង ទើបមានលទ្ធផល៕