ប្រធានាធិបតីអាមេរិកដាស់តឿនរដ្ឋសភានៃប្រទេសនេះបើកចេញឱកាសការទូតសំរាប់អ៊ីរ៉ង់

ប្រធានាធិបតីអាមេរិកដាស់តឿនរដ្ឋសភានៃប្រទេសនេះបើកចេញឱកាសការទូតសំរាប់អ៊ីរ៉ង់ - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿន រដ្ឋសភានៃប្រទេសនេះបើកទ្វាខាងការទូតសំរាប់អ៊ីរ៉ង។ (Image: Vietnam+)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama បានដាស់តឿន រដ្ឋសភានៃប្រទេសនេះបើកទ្វាខាងការទូតសំរាប់អ៊ីរ៉ង។ នេះគឺជាការអំពាវនាវ​
ដែលលោក Obama បាននាំចេញ នាថ្ងៃទី ១៣ មករា ក្នុងកាលៈទេសៈ
អ្នកនិតិបញ្ញត្តិអាមេរិកគ្រប់រូបកំពុងត្រៀមរៀបចំឲ្យពង្រាងបទដាក់ទណ្ឌកម្ម
ថ្មីចំពោះ Tehran ដោយមិនអើពើដល់ការព្រមានដែលចាត់ទុកថា៖ ជំហាននេះ
អាច ជះឥទ្ធិពលអាក្រក់ដល់កិច្ចព្រមព្រាងបណ្ដោះអាសន្នអំពីកម្មវិធីនុយក្លេអ៊ែរ
ដែលអ៊ីរ៉ង់និងក្រុម P5+1​ ទទួលបាននាចុងឆ្នាំទៅមិញ។ តាមប្រធានាធិបតី
Obama ថា៖ រដ្ឋសភានៃប្រទេសនេះគប្បីលៃទុកឲ្យអ៊ីរ៉ង់នូវឱកាសសន្តិភាព
មួយដើម្បីបើកចេញទ្វាមួយសំដៅឲ្យប្រទេសឥស្លាមនេះអាចកសាងទំនាក់
ទំនងល្អជាងជាមួយបណ្ដាប្រទេសនៅខាងក្រៅក្រោយពីរយៈពេលរាប់សិបឆ្នាំ
ប្រឆាំងអាមេរិក។ លោក Obama បានឲ្យដឹងថា៖ លោកផ្តល់អាទិភាពសំរាប់
សន្តិភាពនិងការទូត ដោយហេតុនេះវ៉ាស៊ីនតោនត្រូវវាយតំលៃដ៏ត្រឹមត្រូវសុឆ័ន្ទៈ
នៃរដ្ឋាភិបាលអ៊ីរ៉ងនាបច្ចុប្បន្នមុនពេលសម្រេចអនុវត្តវិធានការតឹងរឹងថ្មីទៀត។
លោក Obama បានអះអាងថា៖ លោកនឹងគាំទ្របទដាក់ទណ្ឌកម្មថ្មីចំពោះអ៊ីរ៉ង់
ក្នុងករណីប្រទេសនេះមិនប្រតិបត្តិមាត្រាក្នុងកិច្ចព្រមព្រៀងបណ្តោះអាសន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ