|
ប្រធានាធិបតីលោក Barack Obama លោកជំទាវ និងឯកអគ្គរដ្ឋទូតលោក Jeffrey
DeLaurentis នៅជំនួបកាលពីថ្ងៃទី២០ មិនា (រូបថត៖Reuters) |
(VOVworld) - ក្នុងបម្រែបម្រួលមួយសំដៅជំរុញល្បឿននៃដំណើរការធ្វើប្រក្រតី
ភាពទំនាក់ទំនងជាមួយគុយបា នាថ្ងៃទី២៧ កញ្ញា សេតវិមានឲ្យដឹងថា ប្រធានាធិបតី
អាមេរិកលោក Barack Obama បានតែងតាំងលោក Jeffrey DeLaurentis ជាអ្នកការទូត
ជាន់ខ្ពស់បំផុតរបស់ប្រទេសនេះប្រចាំនៅគុយបាចាប់ពីខែសីហាឆ្នាំ២០១៤មកធ្វើ
ឯកអគ្គរដ្ឋទូតដំបូងប្រចាំនៅប្រទេសកោះសេរីភាពក្រោយរយៈពេល៥០ឆ្នាំ។ថ្លែង
មតិនៅពិធីប្រកាសសេចក្ដីសំរេច ប្រធានាធិបតីលោក Obama ឲ្យដឹងថា ក្នុងឋានៈ
របស់ខ្លួន លោក DeLaurentis បានសហការជាមួយគុយបាក្នុងអំឡុង១ ឆ្នាំកន្លងទៅ
លើបញ្ហាជាច្រើន សំដៅបង្កើនទំនាក់ទំនងទ្វេភាគី ក៏ដូចជាផល ប្រយោជន៍នានា
របស់អាមេរិកផងដែរ៕