ប្រធានាធិបតីអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងម្តងទៀត

(VOVWORLD) -  ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បានលើកឡើងកាលពីថ្ងៃ ១០ ខែមីនាថា ប្រ ធានាធិបតីអាមេរិកលោក Donald Trump បានបើកចំហរលទ្ធភាពបើកកិច្ចប្រជុំកំពូលលើកទី ៣ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un ប៉ុន្តែមិនទាន់បានកំណត់ពេលវេលាជាក់លាក់នៅឡើយទេ។

ប្រធានាធិបតីអាមេរិកត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងម្តងទៀត - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong-un បន្ទាប់ពីការចាប់ដៃគ្នាជាប្រវត្តិសាស្រ្តនៅទីក្រុងហាណូយ 

លោក John Bolton បាននិយាយថា សហរដ្ឋអាមេរិក គ្មានគំនិតរវើរវាយអំពីសមត្ថ ភាពរបស់កូរ៉េខាងជើងឡើយ ប៉ុន្តែ លោកប្រធានាធិបតី Donald Trump នៅតែជឿជាក់លើទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោកជាមួយថ្នាក់ដឹកនាំ Kim Jong-un ផងដែរ។ យោងតាមលោក John Bolton លោកប្រធានាធិបតីអាមេរិក Donald Trump បានត្រៀមខ្លួនជាស្រេចដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទី៣ ពីព្រោះ ម្ចាស់សេតវិមានរូបនេះបានជឿជាក់ថា ការរំពឹងទុកលើការគ្មាននុយក្លេអ៊ែររបស់កូរ៉េខាងជើងពិតជាប្រការអស្ចារ្យណាស់។

មតិយោបល់ពោលខាងលើ ត្រូវបាននាំចេញភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump និងលោកប្រធានកូរ៉េខាងជើង Kim Jong-un បានបញ្ចប់កិច្ចប្រជុំកំពូលលើកទី ២ នៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដោយមិនសម្រេចបាននូវកិច្ចព្រមព្រៀងឬសេចក្តីថ្លែងការណ៍ណាមួយឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ