ប្រធានាធិបតីអាមេរិកថ្លែងសុន្ទរកថាអំពីចក្ខុវិស័យសេដ្ឋកិច្ច និងប្រកាសយុទ្ធសាស្ត្រ Bidenomics
(VOVWORLD) - ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden កាលពីថ្ងៃទី ២៨ ខែមិថុនា បានថ្លែងសុន្ទរកថាដ៏សំខាន់មួយនៅទីក្រុង Chicago ស្តីពីគោលនយោបាយសេដ្ឋកិច្ច ហើយបានប្រកាសពីយុទ្ធសាស្ត្រ Bidenomics។
ប្រធានាធិបតីអាមេរិកថ្លែងអំពីផែនការសេដ្ឋកិច្ចក្នុងទីក្រុង DeForest រដ្ឋ Wisconsinថ្ងៃទី៨ ខែកុម្ភៈ។ (រូបថត៖ AFP/ TTXVN) |
យុទ្ធសាស្ត្រនេះសង្កត់ធ្ងន់លើចក្ខុវិស័យនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចដោយផ្អែកលើវណ្ណៈកណ្តាល។ ក្រៅពីការចុះបញ្ជីនូវអត្ថប្រយោជន៍ដ៏គួរឱ្យចាប់អារម្មណ៍ដែលរដ្ឋបាលរបស់លោកទទួលបានក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ លោកប្រធានាធិបតី Biden ចង់បញ្ចុះបញ្ចូលសាធារណជនថា ការវិនិយោគរបស់រដ្ឋាភិបាល អាចជំរុញសេដ្ឋកិច្ចអភិវឌ្ឍន៍ និងជួយដល់កម្មករគ្រប់រូប។
ប្រធានាធិបតីអាមេរិកបានអះអាងថា ទ្រឹស្តីសេដ្ឋកិច្ច Biden មានការផ្លាស់ប្តូរជាមូលដ្ឋានចំនួន ៣៖ ការវិនិយោគឆ្លាតវៃនៅអាមេរិក; អប់រំ និងផ្តល់សិទ្ធិអំណាចដល់កម្មករអាមេរិកដើម្បីអភិវឌ្ឍន៍វណ្ណៈកណ្តាល; ជំរុញការប្រកួតប្រជែងដើម្បីកាត់បន្ថយការចំណាយសម្រាប់អាជីវកម្មខ្នាតតូច។
សារសេដ្ឋកិច្ចរបស់លោក Biden ត្រូវបាននាំចេញក្នុងបរិបទដែលប្រធានាធិបតីកំពុងកាន់អំណាច-បេក្ខជនក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំក្រោយ កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលដែលអ្នកបោះឆ្នោតបន្តបង្ហាញការមន្ទីលសង្ស័យចំពោះវិធីគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកនាបច្ចុប្បន្ន។ គោលគំនិតនៃទ្រឹស្តីសេដ្ឋកិច្ច Biden នឹងក្លាយជាចំណុចសំខាន់នៃយុទ្ធនាការរបស់លោក Biden ៕