ប្រធានាធិបតីអាមេរិកទទួលបាន កិច្ចព្រមព្រៀងថវិកាជាមួយរដ្ឋសភា
(VOVWORLD) -តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថា លោក និង ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ នៃសភាទាំងពីរទទួលបាន កិច្ចព្រមព្រៀងមួយស្តីពីថវិកានិងកម្រិតពិដាននៃបំណុលសាធារណៈសម្រាប់រយៈពេលពីរឆ្នាំ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn) |
នាថ្ងៃទី ២២ ខែកក្កដា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងរដ្ឋសភានៃប្រទេសនេះទទួលបានកិច្ចព្រមព្រៀងថវិកាស្តីពីការបង្កើនកម្រិតពិដាននៃបំណុលសាធារណៈ និងការចំណាយសហរដ្ឋក្នុងឆ្នាំសារពើពន្ធចំនួន ២ ជាបន្តបន្ទាប់។ តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតី លោក Donald Trump បានឲ្យដឹងថា លោក និង ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យនិងសាធារណរដ្ឋ នៃសភាទាំងពីរទទួលបាន កិច្ចព្រមព្រៀងមួយស្តីពីថវិកានិងកម្រិតពិដាននៃបំណុលសាធារណៈសម្រាប់រយៈពេលពីរឆ្នាំ។ថ្នាក់ដឹកនាំសម្លេងភាគតិច នៅព្រឹទ្ធសភា លោក Chuck Schumer និងប្រធានសភាជាន់ទាប លោក Nancy Pelosi បានបញ្ជាក់ពីព័ត៌មាននេះ។
ប្រសិនបើត្រូវបានអនុម័តដោយរដ្ឋសភានោះ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលសហរដ្ឋខ្ចីប្រាក់កម្ចីបន្ថែមទៀតនិងជៀសផុតពីករណី ដេល គ្មានលទ្ធភាពសងបំណុលវិញក្នុងរយៈពេលប៉ុន្មានខែខាងមុខផងដែរ៕