ប្រធានាធិបតីអាមេរិកទទួលស្គាល់ថា៖ CIA បានមានសកម្មភាពទារុណកម្មអ្នកទោស
|
ប្រធានាធិបតីអាមេរិកទទួលស្គាល់ថា៖ CIA បានមានសកម្មភាពទារុណកម្មអ្នកទោស (Image: tinmoi.vn) |
(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama ទើបនឹងទទួលស្គាល់ថា៖ ទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាមេរិក (CIA) បានមានសកម្មភាពទារុណកម្ម ព្រម
ទាំង អំពាវនាវឲ្យទីភ្នាក់ងារចារកម្មនេះទទួលខុសត្រូវដើម្បីកុំឲ្យកើតមានអំពើខុស ឆ្គងដូច្នេះតទៅទៀតដូចអតីតកាល។ ថ្លែងមតិក្នុងសន្និសិទកាសែតនៅវិមានស នាថ្ងៃ
ទី ១ សីហា ប្រធានាធិបតី Barack Obama បានសម្តែងការសោកស្តាយថា៖ ក្រោយពី
បណ្ដាការវាយប្រហារភេវរកម្ម នាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ ទីភ្នាក់ងារចារកម្មរបស់
អាមេរិកបានធ្វើទារុណកម្មហួសកំរិតមនុស្សជាច្រើននាក់និងមានអំពើរំលោភបំពាន
សិល្បធម៌ដើរផ្ទុយទៅនឹងតំលៃសិល្បធម៌របស់អាមេរិក។ តាមទីភ្នាក់ងារសារព័ត៌មាន
របស់លោកខាងលិចបានឲ្យដឹងថា៖ ក្រោយពីការវាយប្រហារភេវរកម្មជាបន្តបន្ទាប់
តម្រង់ទៅលើអាមេរិក នាថ្ងៃទី ១១ កញ្ញា ឆ្នាំ ២០០១ CIA បានចាប់ឃុំខ្លួនមុខសញ្ញា
រាប់សិបនាក់ដែលត្រូវបានសង្ស័យមានទំនាក់ទំនងជាមួយអង្គការភេវរកម្មអន្តរជាតិ
Al Qaeda និងប្រើប្រាស់បច្ចេកទេសសួរចម្លើយដ៏ឃោឃៅ៕