ប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចឥតព្រៀងទុកនៅអ៊ុយក្រែន ដោយសន្យាបន្តជំនួយយោធា

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែនរបស់ប្រធានាធិបតីសេតវិមានចាប់តាំងពី រុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុនមក។

ប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចឥតព្រៀងទុកនៅអ៊ុយក្រែន ដោយសន្យាបន្តជំនួយយោធា - ảnh 1ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Biden និងប្រធានាធិបតីអ៊ុយក្រែនក្នុងជំនួបមួយនៅទីក្រុង Kiev (រូបថត៖ Sputnik)

ថ្ងៃទី ២០ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយឥតព្រៀងទុកទៅកាន់ប្រទេសអ៊ុយក្រែន ទោះបីជាមុននេះ សេតវិមានធ្លាប់បានបដិសេធព័ត៌មាននេះក៏ដោយ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់អ៊ុយក្រែនរបស់ប្រធានាធិបតីសេតវិមានចាប់តាំងពីរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំមុនមក។

ប្រធានាធិបតីអាមេរិក Joe Biden បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី Kiev របស់អ៊ុយក្រែន ហើយបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅព្រឹកនេះ (ម៉ោងក្នុងតំបន់)។ លោកប្រធានាធិបតី Joe Biden បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងបញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាចិត្តរបស់អាមេរិកចំពោះអ៊ុយក្រែន។ នៅថ្ងៃស្អែក (ថ្ងៃទី ២១ ខែកុម្ភៈ) លោកប្រធានាធិបតី Joe Biden នឹងប្រកាសអំពីកញ្ចប់ជំនួយថ្មីមួយ ដែលរួមមានឧបករណ៍យោធា៖ កាំភ្លើងធំ ប្រព័ន្ធប្រឆាំងរថពាសដែក និងរ៉ាដាប្រឆាំងយន្តហោះ ដើម្បីការពារប្រជាជនអ៊ុយក្រែនពីការទម្លាក់គ្រាប់បែក។ លោកប្រធានាធិបតី Joe Biden ក៏បានឲ្យដឹងថា នៅក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកនឹងប្រកាសដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងរុស្ស៊ី។

បន្ទាប់ពីអ៊ុយក្រែន លោកប្រធានាធិបតី Joe Biden នឹងធ្វើទស្សនកិច្ចនៅប៉ូឡូញនៅថ្ងៃស្អែក ហើយជួបជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duda៕

ប្រតិកម្មទៅវិញ

ផ្សេងៗ