ប្រធានាធិបតីអាមេរិកនិងកូរ៉េខាងត្បូងជួបចរចារស្តីអំពីបញ្ហា ស.ប.ប.ក. និង ពាណិជ្ជកម្ម
(VOVWORLD) - នាព្រឹកថ្ងៃទី ៣០ មិថុនា តាមម៉ោងវៀតណាម ប្រធានាធាធិបតី អាមេរិក លោក Donald Trump បានជួបចរចារជាផ្លូវការជាមួយសមភាគីកូរ៉េខាង ត្បូង លោក Moon Jae-in នៅសេតវិមានក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចដំបូង របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនៅអាមេរិក។
ប្រធានាធិបតីអាមេរិកនិងកូរ៉េខាងត្បូងជួបចរចារស្តីអំពីបញ្ហា ស.ប.ប.ក. និង ពាណិជ្ជកម្ម |
(VOVworld) – នាព្រឹកថ្ងៃទី ៣០ មិថុនា តាមម៉ោងវៀតណាម ប្រធានាធាធិបតី អាមេរិក លោក Donald Trump បានជួបចរចារជាផ្លូវការជាមួយសមភាគីកូរ៉េខាង ត្បូង លោក Moon Jae-in នៅសេតវិមានក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចដំបូង របស់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនៅអាមេរិក។ ថ្លែងមតិបន្ទាប់ពីការចរចារ ប្រធានាធិបតី Trump បានឲ្យដឹងថា៖ ការចរចារបានប្រព្រឹត្តទៅប្រកបដោយ ប្រសិទ្ធភាពជាមួយសមភាគីកូរ៉េខាងត្បូងស្តីអំពីបញ្ហាទ្វេភាគីក្នុងតំបន់និងអន្តរជាតិ ក្នុងនោះ មានបញ្ហា ស.ប.ប.ក. និងកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ។ នេះគឺជាការចរចារសម្ងាត់រវាងភាគីទាំងពីរ។ តាមប្រភពព័ត៌មានមិនបញ្ចេញ ឈ្មោះមួយបានឲ្យដឹងថា៖ ថ្នាក់ដឹកនាំទាំងពីររូបនេះបានពិភាក្សាអំពីរបៀបទប់ ស្កាត់មហិច្ឆតានុយក្លេអ៊ែរនិងកាំជ្រួចរបស់ ស.ប.ប.ក. ប៉ុន្តែ មិនទទួលបាន សម្លេងរួមណាមួយស្តីអំពីការធ្វើឯកតោឬធ្វើអន្តរាគមន៍ជាមួយព្យុងយ៉ាងនៅ ឡើយ៕