ប្រធានាធិបតីអាមេរិកនិងបារាំងពិភាក្សាអំពីកិច្ចសហការធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់
(VOVWORLD) - នាថ្ងៃទី ៤ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីបារាំង លោក Emmanuel Macron បានជួបចរចារតាមទូរស័ព្ទ អំពីស្ថានភាពលើពិភពលោកដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។
ប្រធានាធិបតីអាមេរិកនិងបារាំងពិភាក្សាអំពីកិច្ចសហការធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់ |
(VOVworld) – នាថ្ងៃទី ៤ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីបារាំង លោក Emmanuel Macron បានជួបចរចារតាមទូរស័ព្ទ អំពីស្ថានភាពលើពិភពលោកដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា។ តាមសេចក្តីប្រកាសមួយរបស់សេតវិមាន ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សា អំពីការបង្កើនកិច្ចសហការធ្វើសកម្មភាពនៅស៊ីរីនិងអ៊ីរ៉ាក់ ក៏ដូចជា បណ្ដាវិធាន ការទប់ស្កាត់ការជះឥទ្ធិពលពីអ៊ីរ៉ង់។ ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្តូរអំពីការខំ ប្រឹងប្រែងស្វែងរកវិធានការនយោបាយនៅលីប៊ីនិងបំផ្លាញចោលសកម្មភាពភេវរ កម្មនៅតំបន់ Sahel អាហ្វ្រិក។ ចំពោះបញ្ហា Venezuela ប្រធានាធិបតី Donald Trump និងសមភាគី Emmanuel Macron បានឯកភាពថា៖ រដ្ឋអំណាចរបស់ ប្រធានាធិបតី Nicolas Maduro ត្រូវស្តារសិទ្ធិរបស់ប្រជាពលរដ្ឋ Venezuela ឡើងវិញ ក្នុងកាលៈទេសៈ រដ្ឋសភាធម្មនុញ្ញ (ANC) ថ្មីនៃប្រទេសនេះទើបនឹង បង្កើតនាថ្ងៃទី ៤ សីហា។ ចំពោះបញ្ហានៅលើឧបទ្វីបកូរ៉េ ជំលោះនៅតំបន់ខាង កើតអ៊ុយក្រែន ភាគីទាំងពីរបានអះអាងជាថ្មីម្តងទៀតនូវសារសំខាន់នៃការដែល ភាគីទាក់ទិននានាអនុវត្តកិច្ចព្រមព្រៀងទីក្រុង Minsk ដើម្បីឆ្ពោះទៅកិច្ចព្រម ព្រៀងសន្តិភាពសំរាប់អ៊ុយក្រែន៕