ប្រធានាធិបតីអាមេរិកនិងប្រធានរដ្ឋចិនបានផ្សាយសញ្ញាដ៏វិជ្ជមានស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម

(VOVWORLD) - នាថ្ងៃទី ២២ ខែវិច្ឆិកា ទាំងថ្នាក់ដឹកនាំអាមេរិកនិងចិន បានសង្កត់ធ្ងន់លើបំណងប្រាថ្នារបស់គេស្តីពីការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដំបូងនិងដោះស្រាយការបំផ្ទុះសង្គ្រាមពន្ធដារដែលអូសបណ្តាលយរយៈពេល ១៦ ខែកន្លងទៅដែលធ្លាប់ធ្វើឱ្យកំណើនសេដ្ឋកិច្ច សកលលោកធ្លាក់ចុះយ៉ាងខ្លាំង។
ប្រធានាធិបតីអាមេរិកនិងប្រធានរដ្ឋចិនបានផ្សាយសញ្ញាដ៏វិជ្ជមានស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម - ảnh 1ប្រធានរដ្ឋចិន លោកស៊ីជីនពីងនិងប្រធានាធិបតីអាមេរិក លោក ដូណាល់ (រូបថត៖ TTXVN)

ប្រធានរដ្ឋចិន លោកស៊ីជីនពីង បានមានប្រសាសន៍ថា ទីក្រុងប៉េកាំងមានបំណងចង់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្ន ឬ«តាមដំណាក់កាលនីមួយ» ប៉ុន្តែមិនខ្លាចការសងសឹកនៅពេលចាំបាច់ ។ សេចក្តីប្រកាស នេះត្រូវបានធ្វើឡើងដោយលោក ស៊ីជិនពីងនៅក្នុងវេទិកាសេដ្ឋកិច្ចថ្មីដែលរៀបចំឡើងដោយ Bloomberg LP នៅទីក្រុងប៉េកាំង។

 ប៉ុន្មានប៉ុន្មានម៉ោងសន្ទុះមកនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំក៏បានឲ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនទំនងជា“ ខិតជិតដល់ហើយ”  ហើយលោកបានដាស់តឿនរដ្ឋអំណាចចិននិងហុងកុង គួរតែធ្វើឲ្យធូរស្រាលនូវស្ថានភាពនៅតំបន់រដ្ឋបាលពិសេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ