ប្រធានាធិបតីអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

ប្រធានាធិបតីអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1
ប្រធានាធិបតីអាមេរិកនឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOV)_នាថ្ងៃទី១៦កុម្ភះ នៅខាងក្រៅសន្និសីទជាន់ខ្ពស់ពិសេស អាស៊ាន-អាមេ
រិក នាយករដ្ឋមន្ត្រីវៀតណាម បានមានជំនួបសន្ទនាជាមួយប្រធានាធិបតី​អាមេរិក 
លោក Barack Obama ។ នៅទីនេះ ប្រធានាធិបតី លោក Barack Obama បានជូនដំ
ណឹងថានឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាម នាខែឧសភាខាងមុខនេះ។ 
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖​ដំណើរ
ទស្សនកិច្ចលើកនេះនឹងរួមចំណែកបើកទូលាយ​ដំណាក់​កាលសហប្រតិបត្តិការថ្មី 
ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្នុងទំនាក់ទំន​ង​ដៃគូ កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុង
ជ្រោយរវាងប្រទេសទាំងពីរ នាំទំនាក់​ទំនងវៀតណាមនិងអាមេរិក ឡើងកំពស់ថ្មី។

          នៅក្នុងជំនួបនេះនាយករដ្ឋមន្រ្តីវៀតណាម និងប្រធានាធិបតីអាមេរិកបានពិ
ភាក្សាអំពីបណ្ដាបញ្ហាអន្តរជាតិ និងតំបន់ដែលបានយកចិត្តទុកដាក់ដូចគ្នា។ នា
យករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអោយដឹងថា៖ វៀតណាមព្រួយបារម្ភ​
យ៉ាង​​ខ្លាំងចំពោះស្ថានភាពនៅសមុទ្រខាងកើត កាន់តែស្មុគ្រស្មាញពីមួយថ្ងៃ​ទៅ
មួយថ្ងៃ គំរាមគំហែងទៅលើសន្តិភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍
 និងអាកាសចរណ៍។ នាយករដ្ឋមន្ត្រី បានស្នើភាគីអាមេរិក ត្រូវមានសម្លេងខ្លាំងក្លា
 និងសកម្មភាពជាក់ស្ដែងជាងទៀត ប្រសិទ្ធិភាពជាងទៀត ដើម្បីបញ្ចប់រាល់
សកម្មភាពផ្លាស់ប្តូរស្ថានភាពដើមនៅសមុទ្រខាងកើត ជាពិសេសគឺការកសាង
កោះសប្បនិមិត្តនានាដោយទ្រង់ទ្រាយធំ គោរពនិងអនុវត្តគ្រប់គ្រាន់សេចក្តីថ្លែង
ការណ៍រួម របស់ភាគីនានាអំពីសមុទ្រខាងកើត ( DOC) និងទទួលបាន​កិច្ចព្រម​
ព្រៀង​ស្ដីអំពីក្រមប្រតបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ​។​ ប្រធានាធិបតី លោក Barack Obama បានអះអាងថា៖ អាមេរិកព្រួយ​បារម្ភជាច្រើន
អំពីស្ថានភាពនៅសមុទ្រខាងកើត និងគាំទ្រខ្លាំងក្លាការខំប្រឹងប្រែងការទូត និងដំ
ណើការដោះស្រាយបញ្ហាជំលោះនៅសមុទ្រខាងកើត តាមរយៈច្បាប់ ដោយផ្អែក
ទោលើមូលដ្ឋានច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំ
ពីច្បាប់សមុទ្រខាងកើត ឆ្នាំ ១៩៨២ និង DOC៕

ប្រតិកម្មទៅវិញ

ផ្សេងៗ