ប្រធានាធិបតីអាមេរិកនិងអេហ្ស៊ីបពិភាក្សាអំពីស្ថានភាពមជ្ឈិមបូព៌ានិងបញ្ហាទាក់ទងនឹងធនធានទឹក

(VOVWORLD) - ស្ថានភាពនៃសន្តិសុខនៅតំបន់មជ្ឈឹមបូព៌ា និងបញ្ហាទាក់ទងនឹងធនធានទឹកបានក្លាយជាប្រធានបទសំខាន់ៗនៅក្នុងកិច្ចពិភាក្សានាថ្ងៃទី ៩ ខែមេសារវាងប្រធានាធិបតីអាមេរិក លោក  Donald Trump និងសមភាគី អេហ្ស៊ីប លោក Abdel-Fattah Al-Sisi ក្នុងឱកាសលោកពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីន តោន។
ប្រធានាធិបតីអាមេរិកនិងអេហ្ស៊ីបពិភាក្សាអំពីស្ថានភាពមជ្ឈិមបូព៌ានិងបញ្ហាទាក់ទងនឹងធនធានទឹក - ảnh 1 ប្រធានាធិបតីអាមេរិក លោក  Donald Trump និងសមភាគី អេហ្ស៊ីប លោក Abdel-Fattah Al-Sisi

យោងតាមសេចក្តីប្រកាសពីសេតវិមានបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះនៅអាមេរិកលើកនេះរបស់ លោក Al-Sisi នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានពិភាក្សាគ្នាយ៉ាងស្មោះត្រង់អំពីការវិវត្តន៍នៅប្រទេសលីប៊ី និងស្ថានភាពផ្ទៃក្នុងអេហ្ស៊ីបដែលទាក់ទងនឹងចលនាភាតរភាពឥស្លាម។ សេចក្តីប្រកាសនេះបានឲ្យដឹងថា ក្នុងកិច្ចពិភាក្សាលើកនេះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាធនធានទឹក ដោយអះអាងថាបញ្ហាស្មុគស្មាញទាំងនេះត្រូវតែដោះស្រាយតាមរយៈការចរចាគ្នា ដើម្បីធានាឲ្យមានការគោរពច្បាប់អន្ដរជាតិ ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានសម្តែងការប្តេជ្ញារបស់ខ្លួនដើម្បីលើកកម្ពស់សេរីភាពសាសនាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ