ប្រធានាធិបតីអាមេរិកនៅតែពិនិត្យមើលពេលវេលាវាយប្រហារទៅលើស៊ីរី

(VOVWORLD) - ប្រធានាធិបតីអាមេរិក លោក Donald Trump នៅកំពុងពិនិត្យមើលពេល វេលាវាយប្រហារទៅលើស៊ីរីសំដៅតបតវិញការវាយប្រហារដោយអាវុធគីមីនៅទីរួម ស្រុក Douma ប៉ែកខាងកើត Ghouta ជាយទីក្រុង Damascus របស់ប្រទេស មជ្ឈឹមបូព៌ារនេះ។ 
ប្រធានាធិបតីអាមេរិកនៅតែពិនិត្យមើលពេលវេលាវាយប្រហារទៅលើស៊ីរី  - ảnh 1 ប្រធានាធិបតីអាមេរិកនៅតែពិនិត្យមើលពេលវេលាវាយប្រហារទៅលើស៊ីរី 

ប្រធានាធិបតីអាមេរិក លោក Donald Trump នៅកំពុងពិនិត្យមើលពេលវេលាវាយប្រហារទៅលើស៊ីរីសំដៅតបតវិញការវាយប្រហារដោយអាវុធគីមីនៅទីរួម ស្រុក Douma ប៉ែកខាងកើត Ghouta ជាយទីក្រុង Damascus របស់ប្រទេស មជ្ឈឹមបូព៌ារនេះ។ ក្នុងព្រឹត្តតិការណ៍ទាក់ទិនមួយទៀត ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ នៅ អ.ស.ប. លោក  Vasily Nabenzia  នាថ្ងៃទី ១២ មេសា បានសង្កត់ធ្ងន់ទៅលើ អាទិភាពរបស់សហគមន៍អន្តរជាតិនាបច្ចុប្បន្នគឺទប់ស្កាត់សង្គ្រាមនៅស៊ីរីចំពោះ មុខការគំរាមកំហែងពីភាគីអាមេរិក។ ពិសេសគឺក្នុងកាលៈទេសៈស្ថានភាពនៅស៊ីរី កំពុងមានបំរ៉ែបំរួលដ៏ស្មុគស្មាញហើយត្រូវរាំងស្កាត់ការប៉ះទង្គិចយោធាផ្ទាល់រវាងរុស្ស៊ីនិងអាមេរិកនៅទីនេះ។ នាថ្ងៃទី ១២ មេសា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំកិច្ចប្រជុំសម្ងាត់អំពីស្ថានភាពនៅស៊ីរីតាមសំណូមពររបស់ Bolivia។ នាបច្ចុប្បន្ន មិនទាន់មានព័ត៌មានណាមួយស្តីអំពីលទ្ធផលនៃកិច្ចប្រជុំនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ