ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់អន្តោប្រវេសន៍ស្តីពីបទបញ្ញត្តិជ្រកកោន

(VOVWORLD) - នាយប់ថ្ងៃទី៩ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកបានចុះហត្ថលេខាលើច្បាប់អន្តោប្រវេសន៍ថ្មីមួយ ក្នុងបំណងរាំងស្កាត់ការហូរចូលចរន្តជនអន្តោប្រវេសន៍ សូមសិទិ្ធជ្រកកោននៅក្នុងប្រទេសខ្លួន។
ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើច្បាប់អន្តោប្រវេសន៍ស្តីពីបទបញ្ញត្តិជ្រកកោន - ảnh 1 ជនអន្តោរប្រវេសន៍ Honduras នៅរដ្ឋ Chiapas ប្រទេសម៉ិកស៊ិកក្នុងការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ២១ខែតុលា (រូបថត: AFP / TTXVN)

កាយវិការនេះបានឆ្លុះបញ្ចាំងពីជំហររឹងមាំនិងការប្តេជ្ញាចិត្តរបស់រដ្ឋបាលអាមេរិកក្នុងការបដិសេធការហូរចូលចរន្តជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសអាមេរិកកណ្តាល ឆ្លងកាត់ទឹកដីប្រទេសមិចស៊ីកូដើម្បីស្វែងរកទីជ្រកកោនចូលសហរដ្ឋ អាមេ រិក។

យោងតាមអនុក្រឹត្យថ្មីដែលត្រូវបានណែនាំដោយក្រសួងសន្តិសុខ សហរដ្ឋអាមេរិកដោយអនុញ្ញាតឱ្យលោកប្រធានាធិបតី Donald Trump មានសិទ្ធិក្នុងការដាក់កំហិត លើចំនួនជនអន្តោប្រវេសន៍ខុសច្បាប់ បើសិនជាខ្លួនបានរកឃើញថា វាគំរាមកំហែងដល់ផលប្រយោជន៍ជាតិ។ អ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយឬតាមទម្រង់ផ្សេងទៀត នឹងត្រូវបានត្រួតពិនិត្យឯកន្លែងច្រកព្រំដែនភ្លាមៗ ដើម្បីកំណត់ថាតើពួកគេលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានសិទ្ធិជ្រកកោនដែរឬទេ។ បទបញ្ជាថ្មីនេះត្រូវបានរំពឹងថានឹងកាត់បន្ថយការហូរចូលនៃជនអន្តោប្រវេសន៍មកពីបណ្តាប្រទេសនៅអាមេរិកកណ្តាលដែលឆ្លងកាត់ព្រំដែនម៉ិកស៊ិកទៅកាន់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ