ប្រធានាធិបតីអាមេរិកបានតែងតាំងលោក Ashton Carter ជារដ្ឋមន្ត្រីការពារជាតិ
|
ប្រធានាធិបតីអាមេរិកបានតែងតាំងលោក Ashton Carter ជារដ្ឋមន្ត្រីការពារជាតិ (AP) |
Vovworld-នាថ្ងៃទី៥ធ្នូប្រធានាធិបតីអាមេរិកលោក Barack Obama បានតែង
តាំងអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Ashton Carter អាយុ៦០ឆ្នាំជា
រដ្ឋមន្ត្រីក្រសួងការពារជាតិជំនួសឲ្យលោក Chuck Hagel ដែលបានលាលែងពី
ដំណែងនាខែមុន។ ប្រសិនបើត្រូវបានព្រឹទ្ធសភាអនុម័ត លោក Carter នឹងជា
រដ្ឋមន្ត្រីក្រសួងការពារជាតិទី៤របស់ប្រធានាធិបតី Obama។ រដ្ឋមន្ត្រីក្រសួង
ការពារជាតិថ្មីនឹងចូលរួមក្រុមពិគ្រោះយោបល់សន្តិសុខជាតិរបស់ប្រធានាធិបតី
Obama និងទទួលខុសត្រូវក្នុងការស្វែងរកដំណោះស្រាយកលើបញ្ហាលេចធ្លោជា
ច្រើន ក្នុងនោះមានសង្គ្រាមប្រឆាំងនឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅ
អ៊ីរ៉ាក់និងស៊ីរី៕