ប្រធានាធិបតីអាមរិកបន្តរិះគន់អំពីសំណើរសុំឱ្យកសាងកងទ័ពអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ១៣ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តដាក់ចេញនូវពាក្យវាយប្រហារថ្មីសំដៅទៅលើសមភាគីបារាំង លោក Emmanuel Macron ដែលទាក់ទងនឹងការអំពាវនាវឲ្យកសាងកងទ័ពអឺរ៉ុបមួយ។
ប្រធានាធិបតីអាមរិកបន្តរិះគន់អំពីសំណើរសុំឱ្យកសាងកងទ័ពអឺរ៉ុប - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

មុននោះ នាថ្ងៃទី ៩ ខែវិច្ឆិកា លោក Donald Trump បានឲ្យដឹងថា សំណើររបស់ប្រធានាធិបតីបារាំងស្តីអំពីការកសាងកងទ័ពផ្ទាល់ខ្លួនរបស់សហភាពអឺរ៉ុបគឺជា«ការប្រមាថ»។

យោងតាម លោក Donald Trump បានឲ្យដឹងថា ប្រទេសបារាំងបានដាក់សំណើរសុំកសាង "កងទ័ពផ្ទាល់ខ្លួនមួយ" ដើម្បីការពារអឺរ៉ុប ពីសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ក៏ប៉ុន្តែជាពិតណាស់ថាប្រទេសអាល្លឺម៉ង់គឺជា "កត្តាដ៏ធំមួយ" នៃ     សង្គ្រាមលោកលើកទី១និង លើកទី២ ផងដែរ។ យោងតាមលោក Donald Trump បានឲ្យដឹងថាប្រទេសបារាំងបានចាប់ផ្ដើមរៀនតាមជនជាតិអាឡឺម៉ង់ ហើយលោក Trump នឹងបន្តរិះគន់សម្ព័ន្ធមិត្តអឺរ៉ុបដោយមិនឱ្យយល់ព្រមផ្តល់ថវិកាចំណាយសំរាប់យោធារបស់ខ្លួននោះទេជាពិសេសគឺប្រទេសអាល្លឺម៉ង់។

 ទាក់ទិននឹងបញ្ហានេះ ក្នុងថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានអំពាវនាវយ៉ាងច្បាស់លាស់ចំពោះការបង្កើតកងទ័ពអឺរ៉ុបមួយនាពេលអនាគត។ នេះបានចាត់ទុកថាជាការឆ្លើយតបទៅនឹងការរិះគន់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ