ប្រធានាធិបតីអាមេរិកបានប្រកាស​ក្រឹត្យស្តីពី​ការ​រឹតបន្តឹងការគ្រប់គ្រង​កាំភ្លើង

(VOVWORLD) - ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នាថ្ងៃទី ១៤ ខែមីនា បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបង្កើនការត្រួតពិនិត្យប្រវតិ្តរូបរបស់អ្នកទិញកាំភ្លើង។ 
ប្រធានាធិបតីអាមេរិកបានប្រកាស​ក្រឹត្យស្តីពី​ការ​រឹតបន្តឹងការគ្រប់គ្រង​កាំភ្លើង - ảnh 1ប្រធានាធិបតីអាមេរិក Joe Biden អំពាវនាវឱ្យប្រជាជនចាត់វិធានការកាន់តែខ្លាំង ប្រឆាំងនឹងអំពើហិង្សាដោយកាំភ្លើងនៅក្នុងសារមួយពីសេតវិមាននៅថ្ងៃទី ២៥ ខែឧសភាឆ្នាំ ២០២២។ (រូបថត៖ Reuters)

នេះជាកាយវិការថ្មីបំផុតក្នុងគោលនយោបាយគ្រប់គ្រងកាំភ្លើងដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាត់ទុកថាទូលំទូលាយបំផុតដោយមិនចាំបាច់មានការអនុម័តពីរដ្ឋសភាឡើយ។

ក្រឹត្យនេះផ្តោតលើការពង្រីកដំណើរការត្រួតពិនិត្យប្រវតិ្តរូបរបស់អ្នកទិញកាំភ្លើង ដើម្បីការពារហានិភ័យឧក្រិដ្ឋកម្ម ឬមុខសញ្ញាដែលធ្លាប់មានអំពើទុច្ចរិតពីការកាន់កាប់អាវុធ។ ក្រឹត្យក៏ទាមទារឱ្យឈ្មួញកាំភ្លើងដែលមានអាជ្ញាប័ណ្ណ អនុវត្តដំណើរការត្រួតពិនិត្យប្រវតិ្តរូប ក៏ដូចជាផ្តល់អនុសាសន៍ឲ្យមុខសញ្ញាដែលត្រូវការត្រួតពិនិត្យ បំពេញតាមដំណើរការពិនិត្យ។ លើសពីនេះទៅទៀត ក្រឹត្យនេះក៏បានកំណត់គោលដៅដោយផ្ទាល់ទៅលើក្រុមហ៊ុនផលិតកាំភ្លើងនៅសហរដ្ឋអាមេរិក នៅពេលដែលបានស្នើរឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធវាយតម្លៃសកម្មភាពម៉ាឃីតធីញនិងផ្សព្វផ្សាយពាណិជ្ជកម្មអាវុធដល់ប្រជាជនអាមេរិក រួមទាំងអនីតិជនផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ