ប្រធានាធិបតីអាមេរិកបានប្រកាសថានឹងតម្លើងពន្ធបំពេញបន្ថែម ១០ % លើទំនិញចិនក្នុងតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិក
(VOVWORLD) -សន្ទស្សន៍មូលបត្រឧស្សាហកម្ម Dow Jones បានធ្លាក់ចុះដល់កម្រិតអវិជ្ជមានយ៉ាងឆាប់រហ័សដោយបាត់បង់ជាង ២៥០ ពិន្ទុក្នុងរយៈពេលប៉ុន្មាននាទីតែប៉ុណ្ណោះ។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnanet.vn) |
នាថ្ងៃទី ១ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា នឹងតម្លើងពន្ធបំពេញបន្ថែម ១០ % លើទំនិញចិនក្នុងតម្លៃ ៣០០ ពាន់លានដុល្លារអាមេរិកចាប់ពីថ្ងៃទី ១ ខែកញ្ញាខាងមុខ ក្នុងបរិបទ ដែលការចរចា សំដៅបន្ធូរស្រាលភាពតានតឹងរវាងប្រទេសមហាអំណាចខាងសេដ្ឋកិច្ចធំបំផុតលើពិភពលោកនៅតែបានបន្តប្រព្រឹត្តទៅ។
សូមបញ្ជាក់ថា លោក Trump បានថ្លែងដូច្នេះ នៅលើបណ្តាញសង្គម Twitter។ បន្ទាប់មក សន្ទស្សន៍មូលបត្រឧស្សាហកម្ម Dow Jones បានធ្លាក់ចុះដល់កម្រិតអវិជ្ជមានយ៉ាងឆាប់រហ័សដោយបាត់បង់ជាង ២៥០ ពិន្ទុក្នុងរយៈពេលប៉ុន្មាននាទីតែប៉ុណ្ណោះ៕